ថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២០ នេះ សម្តេចហ៊ុនសែនបានប្រកាសពីបច្ចុប្បន្នភាពនៃវីរុស Covid-19 នៅក្នុងប្រទេសកម្ពុជា ដោយចូលរួមពីសំណាក់អ្នកសារព័ត៌មានជាច្រើន។
នៅក្នុងនោះសម្តេចបានប្រកាសវិធានការធំៗដូចជា ផ្អាកការចូលរៀនរបស់សិស្សនិស្សិត ផ្អាកការរៀបចំកម្មវិធីបុណ្យចូលឆ្នាំខ្មែរ និងឱ្យមន្ត្រីរាជការធ្វើការធម្មតាក្នុងអំឡុងចូលឆ្នាំខ្មែរដើម្បីមិនឱ្យមានការត្រលប់ទៅស្រុកកំណើត មានការជួបជុំផឹកស៊ី កុំឱ្យមានហានិភ័យនៃការរាលដាលវីរុស Covid-19 ។
សោយសារតែវីរុសរាតត្បាតនេះបានធ្វើឱ្យសេដ្ឋកិច្ចពិភពលោកមានបញ្ហា ហើយសូម្បីតែប្រទេសកម្ពុជាក៏មានរងផលប៉ះពាល់ផងដែរ ដោយអាជីវកម្មជាច្រើនជួបនឹងបញ្ហាបាត់បង់អតិថិជន ចំណូលមានការធ្លាក់ចុះ ដូច្នេះសម្តេចបានអំពាវនាវសុំឱ្យម្ចាស់ទីតាំងដែលបានជួលឱ្យអ្នកធ្វើអាជីវកម្មទាំងអស់ធ្វើការបញ្ចុះតម្លៃក្នុងភាពយោគយល់ក្នុងស្ថានភាពបែបនេះ។
សម្តេចក៏បានកោតសរសើរដែរថា កន្លងមកមានម្ចាស់អាជីកម្មជាច្រើនបានចាប់ផ្តើមយុទ្ធនាការបញ្ចុះតម្លៃជូនអ្នកជួលផ្ទះ និងជួលទីតាំងអាជីវកម្ម ហើយសម្តេចក៏សុំអំពាវនាវឱ្យមានការយោគយល់នេះជាបន្តទៀតក្នុងស្មារតីខ្មែជួយខ្មែរ៕
សូមទស្សនាវីដេអូខាងក្រោមនេះ ៖