ក្រសួងសុខាភិបាលបានប្រកាសយករៀងរាល់ថ្ងៃច័ន្ទ ដើមសប្តាហ៍ ម៉ោង០៩កន្លះព្រឹក ដើម្បីធ្វើសន្និសីទសារព័ត៌មានអំពីបច្ចុប្បន្នភាព Covid-19

កាលពីថ្ងៃទី ​៧ ​ខែមេសា ​ឆ្នាំ ​២០២០ ​សម្តេចតេជោ ហ៊ុន សែន ​បានប្រកាសឱ្យក្រសួងសុខាភិបាល គួរតែជ្រើសរើសថ្ងៃណាមួយនៅក្នុងមួយសប្តាហ៍ធ្វើសន្និសីទសារព័ត៌មានអំពីបច្ចុប្បន្នភាពនៃវីរុស  Covid-19  នៅក្នុងប្រទេសកម្ពជាដើម្បីឱ្យអ្នកសារព័ត៌មាន ​និងប្រជាជនកម្ពុជាបានតាមដានព័ត៌មាននៃវីរុសរាតត្បាតមួយនេះឱ្យបានច្បាស់ជាមួយនឹងព័ត៌មានជាក់លាក់ដែលចេញពីក្រសួងផ្ទាល់។

Photo_2020 04 07_09 25 21

ដោយហេតុនេះហើយ នាព្រឹកថ្ងៃទី ​៨ ​ខែមេសា ​ឆ្នាំ ​២០២០ នេះ ក្រសួងសុខាភិបាល  បានចេញសេចក្តីជូនដំណឹង ស្តីពីការធ្វើសន្និសីទសារព័ត៌មានអំពីបច្ចុប្បន្នភាព ​Covid-19 ដោយបានយកថ្ងៃចន្ទ នៃដើមសប្តាហ៍និមួយៗ វេលាម៉ោង០៩ និង៣០ព្រឹក នៅទីស្តីការក្រសួងសុខាភិបាល ដើម្បីធ្វើសន្និសីទសារព័ត៌មានអំពីបច្ចុប្បន្នភាពនៃ ​Cocid-19  ។


ឱ វណ្ណឌីន

នេះជាសេចក្តីប្រកាសទាំងស្រុងនៃក្រសួងសុខាភិបាល ៖

Photo_2020 04 08_09 01 52