រូបមន្តដែលអ្នកលក់មិនចង់ឱ្យអ្នកដឹង! ងាយ ហើយមិនបាច់អស់លុយច្រើន ផលិតថ្នាំវីតាមីន ​C ដោយខ្លួនឯងស្រួលចឹងសោះ

វីតាមីនសេ (Vitamin C) ត្រូវបានគេដឹងថា ជាប្រភេទវីតាមីន ដែលផ្ទកនូវ អាស៊ីត L-Ascorbic (L-ascorbic acid) មានប្រយោជន៍ច្រើនយ៉ាងចំពោះសុខភាព និងសម្រស់ ជាពិសេសគឺការប្រឆាំង និងព្យាបាលជំងឺផ្តាសាយ ថែមទាំងជួយឱ្យប្រព័ន្ធការពាររាងកាយកាន់តែរឹងមាំទប់ទល់នឹងមេរោគ វីរុស និងជំងឺផ្សេងៗតែម្តង។ ដោយវីតាមីន C នេះរាងកាយរបស់អ្នកមិនអាចធ្វើការផលិតវាដោយខ្លួនឯងនោះទេ វិធីដែលល្អនោះគឺការទទួលទានចូលទៅក្នុងរាងកាយតាមរយៈគ្រាប់ថ្នាំ អាហារបំប៉ន និងរកឃើញនៅក្នុងបន្លែផ្លែឈើមួយចំនួនផងដែរ ជាពិសេសគឺក្នុងពពួកផ្លែក្រូចគ្រប់ប្រភទ។

ពពួកផ្លែក្រូច ត្បិតតែមានវីតាមីន C ច្រើនក៏ពិតមែន ប៉ុន្តែសារធាតុវីតាមីន C បែរជាមានយ៉ាងច្រើនលើសលប់នៅក្នុងសម្បកក្រូចច្រើនជាងសាច់ផ្លែក្រូចដែលអ្នកទទួលទានទៅវិញ រហូតគេបានរកវិធីម្យ៉ាងដែលអាចទាញប្រយោជន៍ពីសម្បកក្រូចទាំងនោះ ផលិតជាគ្រាប់ថ្នាំ ឬម្សៅសម្រាប់សុខភាពផងដែរ។

Vitamin C Foods

ដូច្នេះហើយ មិនបាច់ទិញគ្រាប់ថ្នាំវីតាមីនសេ (Vitamin C) នាំតែអស់លុយទេ ថ្ងៃនេះយើងនឹងលើកយកវិធីងាយៗ ក្នុងការផលិតថ្នាំវីតាមីន C ដោយខ្លួនឯង រួមទាំងអត្ថប្រយោជន៍ជាច្រើនមុខទៀត ដូចខាងក្រោម៖

File 20200309 118913 1ndoom9

# គុណប្រយោជន៍នៃ វីតាមីនសេ (Vitamin C)

សម្បកក្រូចត្រូវបានគេដឹងថា មានផ្ទុកទៅដោយវីតាមីន C និងជាតិកាកសរសៃហ្វៃ (Fiber) ដ៏ច្រើនលើសលប់ រួមទាំងគុណសម្បត្តិសុខភាពជាច្រើនរួមមាន៖

- ធ្វើការបង្ការ ប្រឆាំង និងព្យាបាលជំងឺផ្តាសាយ

- ជួយដល់ការរីកលូតលាស់កោសិកា និងជាលិការាងកាយ

- សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងប្រឆាំងនឹងរ៉ាឌីកាល់សេរី

- កាត់បន្ថយហានិភ័យ និងការរីកលូតលាស់នៃកោសិកាមហារីកកាចសាហាវ ថែមទាំងជំនួយសុខភាពបេះដូង សរសៃឈាម និងសន្លាក់ផងដែរ

20200222_Health

- ធ្វើឱ្យកម្រិតជាតិស្ករក្នុងឈាមថយចុះ ថែមទាំងកាត់បន្ថយសម្ពាធឈាម និងខ្លាញ់កូឡេស្តឺរ៉លមិនល្អ

- ជួយធ្វើឱ្យប្រព័ន្ធភាពស៊ាំកាន់តែរឹងមាំ ទប់ស្កាត់នឹងមេរោគ វីរុស និងជំងឺផ្សេងៗ ជាពិសេសគឺជំងឺគ្រុន និងផ្តាសាយងាយឆ្លងតែម្តង

- ជួយផលិតជាតិខូឡាជែន ជំនួយសុខភាពឆ្អឹង ក្រចក និងសរសៃសក់ឱ្យរឹងមាំ ជាពិសេសជួយធ្វើឱ្យស្បែកស្អាត ក្មេងជាងវ័យ ថែមទាំងគ្មានស្នាមជ្រួញផងដែរ

- ប្រឆាំងនឹងការរលាក រួមទាំងបញ្ហាអាល្លែកក្ស៊ីផ្សេងៗ

- ជំនួយដល់ប្រព័ន្ធរំលាយអាហារឱ្យដំណើរការល្អ ព្រមទាំងជួយដល់ការសម្រកទម្ងន់ រួមទាំងគុណសម្បត្តិជាច្រើនមុខផ្សេងទៀត។


# វិធីធ្វើថ្នាំវីតាមីន C ដោយខ្លួនឯង

អ្នកអាចប្រើប្រាស់ពពួកក្រូចអ្វីក៏បាន ជាពិសេសគឺ ផ្លែក្រូចក្រហម ឬក្រូចពោធិសាត់ ក្រូចឆ្មារ(Lime) ក្រូចឆ្មារសម្បកលឿង(Lemon) និងក្រូចថ្លុងតូច (Grapefruit)។ តែកុំភ្លេចថា ត្រូវតែជ្រើសរើសក្រូចដែលដាំតាមវិធីធម្មជាតិ គ្មានជាតិគីមី ឬបាញ់ថ្នាំដែលប៉ះពាល់ដល់សុខភាពតែប៉ុណ្ណោះ។

ការអនុវត្ត

- ជាដំបូង អ្នកអាចធ្វើការសន្សំសម្បកក្រូចដែលអ្នកចិតប្រុងបោះចោលទុកក្នុងទូទឹកកក រាល់ពេលទទួលទានផ្លែក្រូចម្តងៗ ឬអ្នកចិត/បក យកតែសម្បកភ្លាមៗតែម្តងក៏បាន ក្នុងបរិមាណសមល្មមដែលអ្នកត្រូវការ។

Vitamin C Child

- បន្ទាប់មក យកសម្បកក្រូចនោះទៅហាលឱ្យស្ងួតក្រោមកម្តៅថ្ងៃរហូតក្រៀមល្អ (ប្រសិនជាមានម៉ាស៊ីនកម្តៅឱ្យស្ងួតក៏បានក្នុងសីតុណ្ហភាព 100 °F រយៈពេលមួយថ្ងៃពេញ)

Dried Oranges_ 23 1024x683

- ក្រោយពីសម្បកក្រូចស្ងួតហើយ អ្នកអាចយកវាមកកិនក៏បាន ក្រឡុក ឬ បុកក៏បាន ធ្វើយ៉ាងណាឱ្យវាក្លាយជាម្សៅហ្មត់ល្អ។

DIY Vitamin C Supplement

20180510_100044 1 1080x675

- ជាចុងក្រោយអ្នកអាចយកម្សៅនោះច្រកទុកក្នុងដប ឬក្រឡបិទមាត់ជិត រក្សាទុកក្នុងទូទឹកកកសម្រាប់ប្រើប្រាស់ពេលក្រោយ។

Ffcc5052b7ad21962bc51ddcb7c42898

ការប្រើប្រាស់

- អ្នកអាចទទួលទានម្សៅថ្នាំវីតាមីន C នេះ ក្នុងមួយថ្ងៃ ១ស្លាបព្រាបាយជាប្រចាំ ជារៀងរាល់ថ្ងៃ។ ដោយគ្រាន់តែលាយវានៅក្នុងមុខម្ហូបដែលអ្នកទទួលទានក៏បាន ក្នុងស៊ុប សាឡាត់ បង្អែម និង ភេសជ្ជៈនានា ឬក៏លាយជាមួយនឹងទឹកក្តៅឧណ្ហៗមួយកែវក៏បាន ជាការស្រេច៕

អត្ថបទ៖ រក្សាសិទ្ធក្នុងស្រុក ​(ហាមធ្វើការចម្លងដោយគ្មានការអនុញ្ញាតិ)

Sunshine Smoothie Turmeric And Vitamin C

Acerola Cherry Benefits