ជំនឿខុសគ្នាទៅលើផ្កាយដុះកន្ទុយ

សម្រាប់មនុស្សនៅទូទាំងពិភពលោកនេះ តែងមានជំនឿថា "ផ្កាយដុះកន្ទុយ" ជាប្រថ្នូរមិនល្អ ជាអ្នកនាំសាររបស់ព្រះ ដែលមកពន្យល់ បង្ហាញ ឬបញ្ចេញឥទ្ធិពលនៃគ្រោះមហន្តរាយនានានៅលើផែនដី ។ អស់រយះពេល ជាច្រើនរយឆ្នាំហើយ ដែលវានៅតែជាអ្វីដែលមនុស្សគ្រប់គ្នាក្នុងសម័យបុព្វកាលគិត តែចាប់ពីដើមសតវត្សន៍ទី ១៩ មក មានអ្នកវិទ្យាសាស្ត្រជាច្រើន បានស្វែងរកចម្លើយតាមរយះ តេឡេស្កប់ ឬ ដំណើរផ្សេងៗនៃ "

ផ្កាយដុះកន្ទុយ" ។

ជាក់ស្តែង ដូចជា Issa Newton ដែលជាអ្នកវិទ្យាសាស្ត្រល្បីល្បាញ បានធ្វើការស្រាវជ្រាវតាមរយះតេឡេស្កុបរបស់ខ្លួន ដើម្បីតាមដាន ផ្កាយដុះកន្ទុយមួយដែលតែងតែធ្វើដំណើរជុំវិញផែនដីនៅរៀងរាល់ ៧៦ ឆ្នាំ ម្តង ហើយផ្កាយដុះកន្ទុយមួយនេះ មានឈ្មោះថា "Edmon Halley" ។ ពិតណាស់ Edmon Halley ជាអ្នកវិទ្យាសាស្ត្រមួយរូបក្នុងសម័យកាលជាមួយនឹង Issac Newton តែ Newton គ្រាន់តែរកឃើញពីទ្រឹស្តីរបស់ ផ្កាយដុះ កន្ទុយ មួយនេះតែប៉ុណ្ណោះ តែ Edmon Halley គឺជាអ្នកដែលបានធ្វើការអនុវត្តិ រហូតដល់ព្យាករណ៍បានយ៉ាងសុក្រិត្យពី ផ្កាយដុះកន្ទុយមួយនេះ នៅឆ្នាំ ១៦៨២ ។

ជាលទ្ធផល Edmon Halley មិនបានរង់ចាំមើលលទ្ធផលរបស់គាត់ ដែលព្យាករណ៍ថា ផ្កាយដុះកន្ទុយមួយនេះ នឹងត្រឡប់អោយយើងឃើញម្តងទៀត នៅឆ្នាំ ១៧៥២ នោះទេ គឺគាត់បានទទួលមរណភាពមុន ១៦ឆ្នាំ ទៅហើយ ។


រហូតមកដល់ឆ្នាំ ១៩៨០ សហភាពអឺរ៉ុប បានបាញ់បង្ហោះយានមួយដែលមានឈ្មោះថា Rosetta ដើម្បីទៅស្វែងពី ផ្កាយដុះកន្ទុយដែលមានឈ្មោះល្បីល្បាញជាងគេ គឺ "Edmon Halley" ។ ក្នុងរយះកាលដែលយានបាន ទៅដល់ផ្កាយដុះកន្ទុយមួយនេះបានផ្លាស់ប្តូរផ្នត់គំនិតយ៉ាងខ្លាំងពីសំណាក់ អ្នកវិទ្យាសាស្ត្របានរកឃើញនូវសារធាតុគីមីសិរីរាង្គជាច្រើនដែលជាធាតុផ្សំចម្បងនៃជីវិតនៅលើផែនដី  ។ របកគំហើញនេះបានធ្វើអោយ អ្នកវិទ្យាសាស្ត្រជាទូទៅមានជំនឿកាន់តែមុតមាំថា "ផ្កាយដុះកន្ទុយ" បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការកកើតនៃជិវិតនៅលើភពផែនដីរបស់យើង ។

67PC G

អាចនិយាយបានថា "ផ្កាយដុះកន្ទុយ" ជាអ្នកបង្កើតពិភពលោក មិនដូចអ្វីដែលមនុស្សនៅសម័យបុព្វកាលចាត់ទុកវាជាគ្រោះចង្រៃនោះទេ តែទោះបីជាផ្កាយដុះកន្ទុយជាអ្នកដែលបង្កើតជីវិតនៅលើផែនដីក៏ដោយ វាក៏អាចជាអ្នកបញ្ចប់ជីវិតនៅលើផែនដីបានដូចគ្នា ឧទាហរណ៍ដូចជាសម័យកាល Dinosaur ដែលស្ទើរតែផុតរលត់ជីវិតនៅលើផែនដីទាំងមូល ដោយសារតែការបុកទង្គិចពី ផ្កាយដុះកន្ទុយ ។

រក្សាសិទ្ធដោយ: ស្តេចផារ៉ាអង់