ឬសគល់ចម្បងនៃជម្លោះមហាអំណាច អាមេរិច និងរុស្សុី ឬ សង្គ្រាមត្រជាក់

សង្គ្រាមត្រជាក់ ត្រូវបានប្រើដំបូងបំផុតនៅឆ្នាំ ១៩៤៥ ដោយអ្នកនិពន្ធអង់គ្លេសម្នាក់ឈ្មោះថា George Orwell ដោយសម្តៅទៅលើស្ថានភាពរដ្ឋ ឬប្រទេសដែលប្រឈមមុខដាក់គ្នា តែមិនឈានដល់ការផ្ទុះជាហិង្សារ ឬសង្គ្រាម ណាមួយឡើយ ។ ក្រោយមក ពាក្យថា "សង្គ្រាមត្រជាក់" នេះ ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ និងសម្តៅដល់ការប្រឈមមុខដាក់គ្នារវាងមហាអំណាចធំពីរ គឺ​សហរដ្ឋអាមេរិក និងសហភាពសូវៀត ។

សហភាពសូវៀត និងសហរដ្ឋអាមេរិច ចាប់ផ្តើមមើលមុខគ្នាមិនចំចាប់តាំងពីកំឡុងសង្គ្រាមលោកលើកទី២ ដោយសហភាពសូវៀត បានរួមដៃគ្នាជាមួយ អាល្លឺម៉ង់ ដោយទុកអោយ អឺរ៉ុប តស៊ូជាមួយនឹង ហុីត្លែ តែ ម្នាក់ឯង ចំណែក សហរដ្ឋអាមេរិច វិញ គិតថា សហភាពសូវៀត ជាប្លុកតែមួយជានឹង អាល្លឺម៉ង់ ម្យ៉ាងទៀត អាមេរិច ក៏ដឹងដែរថា ឡេនីន ដែលជាប្រមុខរដ្ឋនៃសហភាពសូវៀត អាចត្រឡប់ចូលសូវៀត និងឡើងកាន់ អំណាចបាន គឺដោយសារជំនួយពី អាល្លឺម៉ង់ ។

កត្តាទាំងនៅតែមិនទាន់គ្រប់គ្រាន់ចំពោះ ពាក្យថា "សង្គ្រាមត្រជាក់" នៃមហាអំណាចទាំងពីរឡើយ អ្វីដែលគួរអោយកត់សម្គាល់ជាងនេះ គឺក្រោយពេលចប់សង្គ្រាមលោកលើកទី២ ដោយសម្ព័ន្ធមិត្ត និងសហភាព សូវៀត បានរួមដៃគ្នាប្រឆាំងនឹង ហុីត្លែ ក្រោយពេលដែល ហុីត្លែ សម្រេចធ្វើការឈ្លានពាន រុស្សុី  នៅថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ១៩៤៤ ជាថ្នូរដែល សហភាពសូវៀត អាចកាន់កាប់ អឺរ៉ុប ខាងកើតដោយមានព្រុំប្រទល់នៅទីក្រុង ប៊ែកឡាំង  ។

នៅទីក្រុង ប៊ែកឡាំង ជាទីតាំងនៃព្រុំប្រទល់នៃ របបគុម្មុនីសយ៍ និង សេរី ដែលជាសករាជដ៏ជូរចត់មួយនៃសហភាព អឺរ៉ុប និងអាល្លឺម៉ង់ ដោយបែងចែកប្រទេស អាល្លឺម៉ង ជាបី មួយកាន់កាប់ដោយ អង់គ្លេស មួយចំណែកដោយ សហរដ្ឋអាមេរិច និងមួយចំណែកបានទៅ សហភាពសូវៀត ។ ទោះយ៉ាងណាក៏ដោយ អាល្លឺម៉ង់ នៅតែអាចរួបរួម តែវាបានបណ្តាលអោយមហាអំណាចទាំងពីរសម្លឹងមុខគ្នាក្នុងភាពជាគូសត្រូវ និងមិនអាចផ្សះផ្សារ បានជារៀងរហូត ។


អស់រយះពេល ៤០ឆ្នាំ ដែលសហភាព សូវៀត ធ្វើសង្គ្រាមត្រជាក់ជាមួយនឹង សហរដ្ឋអាមេរិច អស់រយះពេលដែលការប្រកួតប្រជែងដែលមានតាំងពីយោធា អវកាស ពាណិជ្ជកម្ម ព្រមទាំងបានជះឥទ្ធិពលដល់បណ្តាល រដ្ឋនៅអឺរ៉ុប រហូតមកដល់អាសុី ក៏ដូចជា កូរ៉េ វៀតណាម ស្រាប់ ដែលប្រទេសទាំងពីរត្រូវបែងចែកជាពីរ តែគួរអោយអាសូរ្យ កូរ៉េ ដែលត្រូវរងអំណាចប្រទេសមហាអំណាចទាំងពីរ ត្រូវបែងចែកជាពីរ ហើយមិនអាចរួប រួមរហូតមកដល់សព្វថ្ងៃនេះ ។

រក្សាសិទ្ធិដោយ ស្តេចផារាអង់

Trump Putin Helsinki Summit Ap Img