ជាការពិតណាស់បើនិយាយពីជនជាតិខ្មែរដែលរស់នៅអាមេរិច មុខរបរដែលគេនិយមឃើញខ្មែរយើងធ្វើភាគច្រើនបំផុតនោះ គឺការបើកហាងដូណាត់ នោះដោយសារតែមានលោក តឹក ង៉ូយ មានឈ្មោះថាជាស្តេចនំដូណាត់ ជាអ្នកផ្តួចផ្តើមខ្មែរនៅអាមេរិចឱ្យមានរបរមួយនេះ ហើយលោក តឹក ង៉ូយ ក៏បានក្លាយទៅជាអ្នកមានទ្រព្យសម្បត្តិជាច្រើនដោយសារតែមុខរបរនេះផងដែរ។
ដោយសារវ័យកាន់តែច្រើន លោក តឹក ង៉ូយ បានសម្រេចចិត្តចាកចេញពីអាមេរិច វិលត្រលប់មកនៅស្រុកខ្មែរវិញជាមួយជីវភាពចុងក្រោយដោយសាមញ្ញា តែអ្វីដែលកាន់តែភ្ញាក់ផ្អើលនោះ បុរសជោគជ័យវ័យ ៨០ឆ្នាំរូបនេះ ស្រាប់តែបានរៀបចំពិធីមង្គលការមួយកាលពីថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២០ ជាមួយនារីខ្មែរស្រស់ស្អាតមានវ័យត្រឹមតែ ២៣ឆ្នាំ ស្ងាត់ៗទៅវិញ។
ពិធីមង្គលការរបស់លោក តឹក ង៉ូយ ត្រូវបានគេដឹងថារៀបចំនៅក្នុងភោជនីយដ្ឋានមួយក្នុងទីក្រុងភ្នំពេញ ក្នុងលក្ខណៈសាមញ្ញធម្មតា ដោយមានការចូលរួម ពីផលិតករ អ្នកដឹកនាំកម្មវិធីទូរទស្សន៍មួយចំនួន។ នៅក្នុងនោះដែរ លោក តឹក ង៉ូយ បាននិយាយថា ការស្គាល់គ្នាជាមួយក្រមុំរូបស្រស់វ័យយ ២៣ឆ្នាំ ដែលមានស្រុកកំណើតនៅខេត្តបាត់ដំបង គឺបណ្តាលមកពីនិស្សិ័យតែប៉ុណ្ណោះ ដែលនាំឱ្យនាងសម្រេចចិត្តដើរចូលជីវិតលោក មើលថែទាំដោយការពេញចិត្ត។
គួរឱ្យដឹងផងដែរថា លោក តឹក ង៉ូយ ធ្លាប់មានគ្រួសារនៅអាមេរិច ថែមទាំងមានកូនមានចៅបន្តទៀតផង តែដោយស្ថិតនៅក្នុងវ័យជរាពោះម៉ាយផងនោះ លោកបានសម្រេចមករស់នៅស្រុកខ្មែរយើងវិញ ដោយសាងគ្រួសារថ្មីផងដែរ៕