ទស្សនៈដ៏សំខាន់ និងភាពវៀងវៃនៃជនជាតិ ជ្វីប ជនជាតិដែលរសាត់អណ្តែតអស់រយៈពេលជិត ២ពាន់ឆ្នាំ

ជ្វីប (Jew) ជាជនជាតិដែលមានភាពវៃឆ្លាតជាងគេបំផុតនៅលើពិភពលោក យើងដឹងស្រាប់ហើយដូចជាប្រទេស អុីស្រាអែល ដែលជាប្រទេសដែលបានទទួលឯករាជដោយអង្គការសហប្រជាជាតិ និងធ្វើសង្គ្រាមឈ្នះ អស់សត្រូវដែលតាមព្យាបាទប្រទេសនេះ ។

យើងអាចសង្កេតមើលទៅជ្រុងម្ខាងទៀតដូចជា Mark Zuckerberg, Steve Job, Billgate, Albert Einstein ជាដើម ដែលអ្នកទាំងនេះសុទ្ធតែជាជនជាតិជ្វីប និងជាតួអង្គយ៉ាងសំខាន់នាសម័យកាល iphone 11X pro ។ ជនជាតិ ជ្វីប មិនមែនត្រឹមជាជនជាតិដែលឆ្លាតជាងគេនោះទេ ថែមទាំងជាជនជាតិដែលសម្បូរទៅដោយទស្សនវិជ្ជាដែលអាចអោយ អឺរ៉ុប រើបំរាស់ពីវណ្ណះសក្តិភូមិ ក៏ដូចជាផ្លាស់ប្តូរគំនិត ឬគេហៅបានម្យ៉ាង ទៀតថា មនោគមវិជ្ជា ។

ប្រវត្តិនៃជនជាតិ ជ្វីប បានកកើតឡើងតាំងពី ៣០០០ឆ្នាំមុន កំឡុងពេលដែលជនជាតិមួយនេះព្យាយាមភៀសខ្លួនចេញពីភាពជាទាសកររបស់ អេហ្សុីប ហើយធ្វើដំណើរកាត់វាលរហោឋានឆ្ពោះទៅកាន់ទឹកដី កាណាន ដែលបច្ចុប្បន្នជាទឹកដី អុីស្រាអែល និងប៉ាឡេស្ទីន ។ ក្រុង យេរ៉ុសាលឹម របស់ ជ្វីប ត្រូវបានពួក បាបីឡូន កម្ទេចចោលនៅឆ្នាំ ៥៨៨មុន គ.ស ហើយជនជាតិ ជ្វីប ទាំងអស់ត្រូវគេជម្លៀសចេញពីទឹកដីកំណើត យកទៅ បាបីឡូន រហូតក្រោយពេលដែល អាណាចក្រ ពែក្ស វាយដណ្តើមកាន់កាប់បាន ទើប​អធិរាជ ពែក្ស អនុញ្ញាតិអោយជនជាតិ ជ្វីប វិលត្រឡប់ទៅស្រុកកំណើតវិញ ។ ក៏ប៉ុន្តែនៅឆ្នាំ ៦៣ មុនគ.ស ទឹកដី អុីស្រាអែល ក៏ដូចជាទឹកដីភាគច្រើនផ្សេងទៀតនៅក្នុងតំបន់ ត្រូវបានអាណាចក្រ រ៉ូម ចូលកាន់កាប់ត្រួតត្រា ។ ជនជាតិជ្វីប មិនសុខចិត្តទ្រាំរស់នៅក្រោមការត្រួតត្រារបស់អាណាចក្រ រ៉ូម ក៏បាននាំគ្នាងើបបះបោល ប្រឆាំងទៅនឹងអាជ្ញាធរ រ៉ូម ។ ក៏ប៉ុន្តែចលនាបះបោរនេះ ត្រូវបានវាយបំបាក់ដោយកងទ័ពនៃអាណានិគម រ៉ូម ក្រុង យេរ៉ូសាលឹម ត្រូវបានវាយកម្ទេចចោល ជនជាតិជ្វីប ទាំងអស់ត្រូវបណ្តេញចេញពីទឹកដីកំណើតសារ ជាថ្មីម្តងទៀត ហើយដែន ដីអុីស្រាអែល ទាំងមូលត្រូវអាណាចក្រ រ៉ូម ប្តូរឈ្មោះទៅជា ប៉ាឡេស្ទីន ដែលឈ្មោះនេះក្លាយមកពី ហ្វីលីស្ទីន ដែលជាសត្រូវសួរពូជរបស់ ជ្វីប ។

The_ancient_city_of_Jerusalem_with_Solomons_Temple_LOC_pga.02305 Cropped (1)

នេះជាវាសនាអភ័ព្វរបស់ ជ្វីប ដែលត្រូវបែកខ្ចាត់ខ្ចាយទៅនៅបរទេស លែងត្រឡប់មកដឹកដីកំណើតវិញអស់រយះពេលជិត ២០០០ពាន់ឆ្នាំ ។ ក្រោយពីពេលនោះ ទឹកដី ប៉ាឡេស្ទីន ត្រូវធ្លាក់ក្រោមការត្រួតត្រារបស់ ប្រទេសមហាអំណាចពីមួយទៅមួយ និងលែងស្គាល់ឯករាជ្យរហូតមកដល់សព្វថ្ងៃនេះ ។ រហូតដល់ចប់សង្គ្រាមលោកលើកទី២ សង្គម ជ្វីប បាននាំគ្នាវិលត្រឡប់ទៅដឹកដីកំណើតវិញ ហើយនៅឆ្នាំ ១៩៤៧ ក្រោយពីអង់គ្លេស បានសម្រេចបញ្ចប់អាណាព្យាបាលលើដែនដី ប៉ាឡេស្ទីន មហាសន្និបាតអង្គការសហប្រជាជាតិបានចេញសេចក្តីថ្លែងការសម្រេចបែងចែកទឹកដី ប៉ាឡេស្ទីន ជារដ្ឋឯករាជ្យពីរដាច់ចេញពីគ្នា គឺរដ្ឋមួយសម្រាប់ ជនជាតិអារ៉ាប់ ប៉ាឡេស្ទីន និងរដ្ឋមួយទៀតសម្រាប់ជនជាតិ ជ្វីប ។ ក្រោយពីមានការមិនពេញចិត្តពីសំណាក់ប្រទេសដែលកាន់សាសនា អុីស្លាម ទាំងអស់ដែលប្រឆាំងអោយរដ្ឋ អុីស្រាអែល បង្កើតជារដ្ឋឯករាជ្យ ក្រុមប្រទេសទាំងនេះបានលើកកងទ័ពមកពីអារ៉ាប់នៅក្នុងតំបន់រួមមាន លីបង់ សុីរី ហ្សក់ដានី អុីរ៉ាក់ អេហ្សុីប រួមទាំងកងកម្លាំងប្រដាប់អាវុធ អារ៉ាប់ ប៉ាឡេស្ទីន ក៏បានបើកការវាយប្រហារលើរដ្ឋ អុីស្រាអែល ដែលទើបតែបង្កើតថ្មីនេះ ។

សង្គ្រាមនេះត្រូវបានគេអោយឈ្មោះថាជាសង្គ្រាមឯករាជ្យ ហើយវាជាសង្គ្រាមមួយក្នុងចំណោមសង្គ្រាមធំៗចំនួន៤ រវាង អុីស្រាអែល និងរដ្ឋអារ៉ាប់ទាំងអស់ ថ្វីត្បិតតែមានចំនួនទ័ពតិចជាងគូសត្រូវ អុីស្រាអែល តែង តែយកឈ្នះលើប្រទេស អារ៉ាប់ នៅគ្រប់សង្គ្រាមទាំងអស់នេះ ហើយនៅរៀងរាល់លើកដែល អុីស្រាអែល ឈ្នះសង្គ្រាម អុីស្រាអែល បានដណ្តើមកាន់កាប់ដែនដីមួយផ្នែករបស់គូសត្រូវ ចាប់ពីពេលនោះមក គឺដល់វេន អុីស្រាអែល ម្តងដែលច្រានចោលរាល់ដំណោះស្រាយដែលស្នើរឡើងដោយអង្គការសហប្រជាជាតិ ដែលជាហេតុធ្វើអោយជម្លោះនៅដើមបូពា៍ ត្រូវអូសបន្លាយរហូតមកទល់នឹងពេលបច្ចុប្បន្ននេះ ។


5bd050bfdda4c809198b45dc

Israel War1

ទស្សនវិជ្ជារបស់ ជ្វីប ជាទស្សនវិជ្ជាដែលគេនិយម និងស្ដាប់លឺច្រើនជាងគេនៅលើពិភពលោកនេះ តែទស្សនវិជ្ជាមួយដែលផ្លាស់ប្តូរផ្នត់គំនិតមនុស្សទាំងឡាយ ក៏ដូចជាសហភាពអឺរ៉ុប នោះគឺ "ពេលវេលា មិនមែនជាវាលវដ្តសង្សាវិលវល់ដូចកង់រទេះ កើតចាស់ឈឺស្លាប់ ហើយចាប់ជាតិមកវិញដូចដែលគេធ្លាប់ជឿពីមុននោះទេ ក៏ប៉ុន្តែពេលវេលាសម្រាប់ពួក ជ្វីប គឺធ្វើដំណើរទៅមុខជានិច្ច ដោយមិនអាចវិលត្រឡប់ថយក្រោយវិញ បាននោះទេ ហើយនៅថ្ងៃអនាគត អ្វីៗអាចនឹងប្រសើរឡើងវិញ ប្រសិនបើគេខិតខំប្រឹងប្រែង ដូច្នេះមនុស្សមិនត្រូវផ្តេកផ្តួលរង់ចាំវាសនា ហើយក៏មិនត្រូវផ្អែកលើទស្សនះកម្មផល ដោយមើលទៅលើភាពអយុត្តិធម៍ ក្នុងសង្គមថាជាផលដែលបានពីកម្ម ដែលពួកគេបានប្រព្រឹត្តិពីមុននោះដែរ មនុស្សចាំបាច់ត្រូវតែចេះរើបំរាស់ ងើបឡើងប្រឆាំងនឹងអំពើអយុត្តិធម៌ ដោយមិនត្រូវនៅស្ងៀម ទ្រាំទទួលរងការជិះជាន់ ដោយចាត់ទុកថាជាកម្មផលរបស់ខ្លួនពីជាតិមុននោះទេ" នេះជាទស្សនៈដែលនាំអោយជនជាតិ ជ្វីប ជាជនជាតិដែលឆ្លាតវៀងវៃ និងមានឥទ្ធិពលបំផុតនៅលើពិភពលោកយើងនេះ ។

បើយើងក្រឡេកមើលមួយជ្រុងទៀត បើជនជាតិ ជ្វីប មិនត្រូវបានមហាអំណាចជិះជាន់ និងបណ្តេញចេញពីទឹកដីដូចកាលពី ២៥០០ឆ្នាំ មុន គ.ស នោះទេ ម្លោះហើយសម័យបច្ចុប្បន្នប្រទេសដែលជាមហាអំណាចពិភពលោក អាចជាជនជាតិ ជ្វីប ។ ហើយនេះក៏ជាមូលហេតុដែល ហុីត្លែ ស្អប់ជនជាតិ ជ្វីប ផងដែរ ៕

រក្សាសិទ្ធិដោយ ស្តេចផារាអង់