យុទ្ធសាស្ត្រការពារ ស្តារលីងក្រាត ទីក្រុងសំខាន់នៃបេះដូង សហភាពសូវៀត

នៅ​ពាក់កណ្តាល​ឆ្នាំ​១៩៤១ ក្រោយ​ពី​ទទួលបរាជ័យ​មិន​អាច​ឈ្លានពាន​កាន់កាប់​ប្រទេស​អង់គ្លេស​ ហើយ​ក៏​មិន​អាច​បង្ខំ​ឲ្យ ​អង់គ្លេស​​ ចូល​មក​ចរចា​ចែកអំណាច​គ្នា​គ្រប់គ្រង​អឺរ៉ុបបាន ហ៊ីត្លែរ​ ក៏​បានផ្លាស់ប្តូរមុខព្រួញ​យោធា​នៅ​អឺរ៉ុប​ខាង​លិច ហើយ​ងាក​ទៅរក​អឺរ៉ុប​ខាង​កើតដែលជាដែនដី រុស្សុី វិញ​ម្តង។

នៅ​ចុងឆ្នាំ​១៩៤០ ហ៊ីត្លែរ​បាន​ចេញ​បញ្ជា​ឲ្យ​មេទ័ព​អាល្លឺម៉ង់​​រៀបចំ​គម្រោងការណ៍​វាយលុកសហភាព​សូវៀត តែមុននឹងឈ្លានពាន ហុីត្លែ បានធ្វើសំណើរអោយ រុស្សុី ចូលរួមបក្សសម្ព័ន្ធចតុភាគីជាមួយ អាល្លឺម៉ង់ ជប៉ុន និង អុីត្លែ ដោយ​ក្នុង​សេចក្តីព្រាង​នៃ​កិច្ចព្រមព្រៀង​​ដែល​អាល្លឺម៉ង់​ដាក់​លើ​តុចរចា​ជាមួយ​សហភាព​សូវៀត ប្រទេស​ទាំង ៤ ត្រូវ​បន្ត​កាន់កាប់​ទឹកដី​ដែល​ខ្លួន​កំពុង​កាន់កាប់​បច្ចុប្បន្ន ហើយ​អាច​ធ្វើការ​ឈ្លានពាន​ពង្រីក​ទឹកដី​​ទៅតាម​ទិសដៅ​រៀងៗខ្លួន គឺ​អាល្លឺម៉ង់ ។

សំណើនេះ​មិនត្រូវ​បាន​សហភាព​សូវៀត​​ទទួល​យក​ទាំងស្រុង​នោះទេ ដោយ​ មេដឹកនាំ រុស្សី គឺ ស្តារលីន ទាមទារ​ឲ្យ​ហ៊ីត្លែរ​កំណត់​ឲ្យបាន​ច្បាស់លាស់ អំពី​ការបែងចែក​​ដែន​ឥទ្ធិពល​ នៅ​ក្នុង​តំបន់​អឺរ៉ុប​ខាង​កើត ជាពិសេស ប្រទេស​ហ្វាំងឡង់ ប៊ុលហ្ការី និង​រូម៉ានី ដែល​​​អាល្លឺម៉ង់ និង​សហភាព​សូវៀត​កំពុងតែ​ប្រជែងគ្នា​កាន់កាប់។ ស្តាលីន​បាន​ផ្ញើ​សេចក្តីព្រាង​កិច្ចព្រមព្រៀង​ថ្មីមួយ​ជា​សំណើតប​ទៅ​ហ៊ីត្លែរ​វិញ ក៏ប៉ុន្តែ ហ៊ីត្លែរ​មិនឆ្លើយតប ហើយ​ការចរចា​បង្កើត​បក្ស​សម្ព័ន្ធ​ចតុភាគី​ក៏​ត្រូវ​គាំង ហុីត្លែ ក៏លើកទ័ពឈ្លានពាន រុស្សុី នៅថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ១៩៤៤ ក្រោមប្រតិបត្តិការ Barbarossa ។

Operation Barbarossa 800x560


មុននឹងឈានដល់ផ្លូវសម្រេច ក្នុងការវាយលុកកាន់កាប់ រុស្សុី ហុីត្លែ បានវាយលុកចូលទីក្រុង ស្តារលីងក្រាត ដែលជាទីក្រុងដ៏សំខាន់ សម្រាប់ពាណិជ្ជកម្ម និងជាទីក្រុងដែលសម្បូររោងចក្រផលិតសព្វាវុធ ។ តែត្រូវជាប់ គាំង នឹងមិនអាចរុលទៅមុខដោយសារអាកាសធាតុត្រជាក់ ។ ដំណើររបស់កងទ័ព ហុីត្លែ មុនមកដល់ទីក្រុង ស្តាលីងក្រាត ហុីត្លែ បានព្រមានថា "បើសិនជាខ្លួនអាចកាន់កាប់ទីក្រុងនេះបាន អាល្លឺម៉ង់ នឹងសម្លាប់ ចោលទាំងអស់ មិនថាប្រុសឬស្រី ក្មេងឬចាស់" ។ នេះជាក្ដីបារម្ភរបស់ រុស្សុី សម្រាប់ប្រជាជន និងទ្រព្យសម្បត្តិនៃទីក្រុងទាំងមូល តែទោះជាបែបនេះក្ដី Starlin ក៏មិនបានជំលៀសប្រជាជនចេញពីទីក្រុងដែរ ព្រោះ មេដឹកនាំរុស្សុីគិតថា បើទុកប្រជាជនអោយរស់នៅក្នុងទីក្រុង វាអាចជាកម្លាំងចិត្តដល់ទាហាន រុស្សុី ក្នុងការទប់ទល់នឹងទ័ពអាល្លឺំម៉ង់ ។ ជាការពិត ទ័ពអាល្លឺម៉ង់ គឺបានវាយបំបែកទីក្រុងនេះដោយជោគជ័យ តែត្រូវចំណាយអាយុជិវិតទាហានយ៉ាងច្រើន ហើយប្រជាជនដែលនៅក្នុងទីក្រុងត្រូវសម្លាប់ស្ទើរតែ ៩០ ភាគរយ ។ បើគិតជាស្ថិតិ ប្រជាជននៅក្នុងទីក្រុងមានចំនួនស្លាប់ច្រើនជាងគេបង្អស់ក្នុងចំណោមសង្គ្រាមលោកលើក ទី២ ហើយជាទីក្រុងដែលត្រូវបានទាហានអាល្លឺម៉ង់សម្លាប់យ៉ាងរង្គាល និងព្រៃផ្សៃជាទីបំផុត ។

នេះជាសោដនាកម្មមួយក្នុងសង្គ្រាមលោកលើកទី ២ ទោះជា ហុីត្លែ បានចាញ់សង្គ្រាមហើយក៏ដោយក្តី តែវានាសសកម្មជាច្រើនត្រូវបានចារជាប្រវត្តិសាស្ត្រ ជាពិសេសសង្គ្រាមលោកលើកទី ២ ដែលត្រូវចំណាយអាយុជីវិតទាហាន ប្រជាជន និងទ្រព្យសម្បត្តិស្ទើរពាក់កណ្តាលផែនដី ។

រៀបរៀងដោយ ស្តេចផារាអង់