ថ្មីៗនេះដបស្រាបៀរថ្មីដែលជាផលិតផលម៉ាកសញ្ញា របស់ក្រុមហ៊ុនស្រាបៀរថៃល្បីៗ ធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំងជាមួយរូបរាងប្លែកថ្មី ជាដបថ្លាដូចកែវ តែមានគម្របគាស់ដូចស្រាបៀរទូទៅ។ ផលិតផលស្រាបៀរនោះ ក៏ត្រូវបានបង្ហោះដាក់លក់តាមអនឡាញព្រោងព្រាតនៅក្នុងប្រទេសថៃ សូម្បីតែប្រទេសកម្ពុជាក៏មានអ្នកកំពុងតែដាក់លក់ដោយការកម្មង់ទុកជាមុនទៀតផង។
ទោះយ៉ាងណាក្តី ខណៈនេះព័ត៌មានដ៏ភ្ញាក់ផ្អើលមួយបានចេញពីប្រទេសថៃផងដែរថា ផលិតផលស្រាបៀរដែលកំពុងតែដាក់លក់តាមអនឡាញទាំងនោះ មិនមែនជាផលិតផលចេញពីរោងចក្រឡើយ ពោលគឺជាផលិតផលក្លែងបន្លំម៉ាកសញ្ញាក្រុមហ៊ុនតែម្តង ហើយអ្វីដែលកាន់តែពិសេស សារធាតុអាល់កុលលើសចម្រុះ និងសារធាតុផ្សំមួយចំនួនដែលពិសោធន៍ឃើញនៅក្នុងស្រាបៀរក្លែងក្លាយនេះអាចធ្វើឱ្យប៉ះពាល់សុភាពអ្នកទទួលទាន ថែមទាំងបំពានច្បាប់ផលិតគ្រឿងស្រវឹងនៅក្នុងប្រទេសដៃផងដែរ។
គួរឱ្យដឹងផងដែរថា មកទល់ពេលនេះសមត្ថកិច្ចថៃកំពុងតែចាត់វិធាការណ៍តាមច្បាប់ចំពោះផលិតផលក្លែងនេះហើយ ដោយអ្នកដែលពាក់ព័ន្ធនឹងការផលិត និងការទិញដូរអាចប្រឈមនឹងការជាប់ពន្ធនាគារទៀតផង៕