ប្រវត្តិសង្គ្រាម ៧ឆ្នាំ ដែលជាជម្លោះនៃមហាអំណាច បារាំង និងចក្រភពអង់គ្លេស នាសតវត្សន៍ទី ១៨

សង្គ្រាម ៧ ឆ្នាំ ជាសង្គ្រាមដ៏ល្បីល្បាញក្នុងប្រវត្តិពិភពលោក នាកំឡុងសតវត្សន៍ទី ១៧ ដែលសង្គ្រាមនេះចាប់ពីឆ្នាំ 1756 ដល់ ឆ្នាំ 1763 ដែលជាសង្គ្រាមរវាង ចក្រភពអង់គ្លេស (The British of England) ជាមួយនឹងរាជាណាចក្រ បារាំង (The Kingdom of France) ដែលក្រោយមកក៏រាលដាលទៅដល់មហាអំណាចផ្សេងទៀតនៅទូទាំងទ្វីបទាំង ៥ ។ ហើយសង្គ្រាមនេះបានជះផលប៉ះពាល់ដល់ អាមេរិចខាងលិច ឥណ្ឌា ហ្វីលីពីន ព្រមទាំង អឺរ៉ុប ខ្លួនឯងផ្ទាល់ ដែលត្រូវលះបង់នូវអាយុជីវិតទាហាន ប្រជាជន ស្លូតត្រង់ ទ្រព្យសម្បត្តិ ហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត ។

សង្គ្រាម ៧ ជាសង្គ្រាមប្រវត្តិសាស្ត្រដែលមានវត្តមានដោយសម្ព័ន្ធមិត្ត ចំនួន ០២ ដែលមាន អាណាចក្រ ព្រូស្សុី (The Kingdom of Prussia) ចក្រភពប៉ទុយហ្គាល់ (Kingdom of Portugal) និង ហេនអូវើ (Hanover) [Handover ជាអតីតទឹកនៃចក្រភព រ៉ូម (Roman Empire) ដែលដឹកនាំដោយចក្រភពអង់គ្លេស (Kingdom Of Great Britain) និងសម្ព័ន្ធមិត្តមួយទៀត ដែលរួមាន ចក្រភពប៉ទុយហ្គាល់ (Kingdom of Portugal) រដ្ឋរមួយចំនួននៃចក្រភព អាល្លឺម៉ង់ ចក្រភពរុស្សុី (The Russian Empire)  ចក្រភព អេស្បាញ (The Kingdom of Spain) និង ស៊ុយអែត ដែលដឹកនាំដោយ រាជាណាចក្រ បារាំង (The Kingdom of France) ។ ចំណែកចក្រភពផ្សេងទៀតដូចជា សាធារណរដ្ឋហូឡង់ (The Dutch Republic) ដានម៉ាក (Denmark) ប្រទេស ណ័រវេស (Norway) និង រដ្ឋនៃ អុីតាលី បានជៀសផុតពីសង្គ្រាម ៧ឆ្នាំ នេះ ។

1016012_teaser_0

សង្គ្រាម ៧ ឆ្នាំ បានរិកដុះដាលឡើងបន្ទាប់ពី បារាំង បរាជ័យក្នុងសង្គ្រាមជាមួយ អង់គ្លេស នៅតំបន់ បេងហ្គាល់ (Bengal) ហើយបណ្តាលឲ្យដួល រលំ ចក្រភព មូហ្គាល (Mughal Empire) ទាំងមូលតែម្តង ។ សូមបញ្ជាក់ថា ចក្រភព មូហ្គាល (Mughal Empire) ជាអតីតចក្រភពដែលមានអំណាចខ្លាំងក្លានៅ អាសុីខាងត្បូង ហើយចក្រភពនេះមានផ្ទៃដីលាតសន្ធឹងពីដងទន្លេ អុីនដាស់ (Indus Basin) ទៅដល់ភាគខាងជើង អាហ្វហ្គានីស្ថាន និងខាងជើង កាស្មែរ (Kashmir) ។

Robert_Gibb_ _The_Thin_Red_Line


ក្រោយមកក៏បានរាលដាលទៅដល់មហាអំណាចអឺរ៉ុប ដែលក្រោយក៏រាលដាលទៅជាសង្គ្រាមដណ្តើមដែនដី Silesia ពីចក្រភព ព្រូស្សុី (The Kingdom of Prussia) និងបានរីកកាន់ធំទៅដល់ទ្វីប អាមេរិច ។ តែសម្រាប់ អាមេរិច វិញ ទោះបីជាសង្គ្រាមនេះផ្តើមពីជម្លោះរវាង បារាំង និងអង់គ្លេស ដើម្បីដណ្តើមទឹកដីអាណានិគមក៏ដោយ ក៏ដោយ តែសង្គ្រាមនេះ ត្រូវបានគេស្គាល់ជាទូទៅថា ជាសង្គ្រាម បារាំង និង ឥណ្ឌា ។

ដោយឡែក ក្រោយពីសម្លឹងឃើញពីសក្តានុពលរបស់ អង់គ្លេស និង ចក្រភព ព្រូស្សុី កំពុងតែកើនឡើងខ្លាំង បារាំង បានប្រមូលរាល់សត្រូវចាស់ឆ្នាំ របស់ អង់គ្លេស ទាំងអស់ ដើម្បីរួមគ្នាបង្កើតជាបក្សសម្ព័ន្ធមួយ ដើម្បីប្រយុទ្ធនឹង ចក្រភពអង់គ្លេស ។

(c) The Highlanders' Museum; Supplied By The Public Catalogue Foundation

នៅឆ្នាំ ១៧៦៣ ចក្រភពអង់គ្លេស បានទទួលជ័យជំនះលើសង្គ្រាមដែលមាន រយះពេល ៧ឆ្នាំ នេះ ហើយ អង់គ្លេស ក៏ក្លាយទៅជា ចក្រភព ដែលមានដែនដី អាណានិគមធំជាងគេបង្អស់ ។ នៅទ្វីប អាមេរិច អង់គ្លេសគ្រប់គ្រងទឹកដី អាមេរិចខាងជើងស្ទើរតែទាំងមូល ហើយក្រោយមកទៀត ក្រោយពេលដែល សហរដ្ឋអាមេរិច ទទួលឯករាជ្រហើយក៏ដោយ ក៏អង់គ្លេស នៅតែបន្តគ្រប់គ្រងទឹក ដីមួយចំណែកធំនៅ អាមេរិចខាងជើង ដដែល ជាពិសេសគឺគ្រប់គ្រងដែនដីដ៏ ធំធេងរបស់ កាណាដា ។ នៅ អាហ្វ្រិក អង់គ្លេស បានកាន់កាប់ទឹកដីស្ទើរតែពាក់កណ្ដាល​​ គឺនៅប៉ែកខាងកើត គិតចាប់ពីអាហ្វ្រិកខាងត្បូងរហូតទៅដល់ ដែនដី អាហ្សីប ព្រមទាំងឆ្លងចូលទៅ​ដល់ ទឹកដី ប៉ាឡេស្ទីន នៃតំបន់ដើមបូពា៍ ចំណែក អាសុី វិញ អង់គ្លេសកាន់កាប់ប្រទេស ឥណ្ឌា ភូមា ម៉ាឡេសុី ព្រុយណេ ហុងកុង អូស្ត្រាលី និង ណូវេលហ្សេឡង់ ។ បើគិតមកដល់ត្រឹមដើមសតវត្សន៍ទី ២០នេះ អង់គ្លេស គឺជាអាណាចក្រ ដែលមានប្រជាជនសរុបជាង ​៤៦០លាននាក់ ដែលប្រមាណជា ២០ភាគរយ នៃប្រជាជនសរុបនៅលើផែនដី ហើយដែនដី របស់ចក្រភពអង់គ្លេស កំឡុងពេលនោះ មានផ្ទៃក្រឡាសរុបដល់ទៅជាង ៣៣លាន គ.ម ក្រឡា ពោលគឺប្រមាណជា ២៥ភាគរយ នៃដែនដីគោកសរុបនៅ ទូទទាំងពិភពលោក ហើយលាតសន្ធឹងពីចុងម្ខាង រហូតទៅដល់ចុងម្ខាងទៀត នៃផែនដី ដែលគេអោយឈ្មោះថា "អាណាចក្រ ដែលព្រះអាទិត្យមិនដែល អស្តង្គត" ៕

រៀបរៀងដោយ ស្តេចផារ៉ាអង់