ភិក្ខុ ឡុង ចន្ថា កាលពីរសៀលថ្ងៃទី៤ ឧសភា ឆ្នាំ២០២០ បានសម្រេចចិត្តលាចាកសិក្ខាបទ ក្រោយមានការបែកធ្លាយវីដេអូឆាតញ៉ែស្រីតាម Facebook ដោយក្នុងកិច្ចសន្យា ភិក្ខុ ឡុងចន្ថា មានសង្ឃដីកាថា បើគិតជាទោសក្នុងព្រះវិន័យ មិនដល់ថ្នាក់សឹកទេ ប៉ុន្តែកុំឱ្យខូចតម្លៃព្រះពុទ្ធសាសនា ភិក្ខុ ឡុងចន្ថា សម្រេចលាចាកសិក្ខាបទដោយខ្លួនឯង នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ខាងមុខនេះ ។
ប៉ុន្តែមកដល់ព្រឹកថ្ងៃទី ១៤ ឧសភា ឆ្នាំ២០២០នេះ លោកសង្ឃអង្គនេះ បានចេញលិខិតសាជាថ្មីអំពីការប្ដូរចិត្តមិនសឹកវិញ ក្រោមហេតុផលថា លោកមិនទាន់អស់និស្ស័យពីព្រះផ្នួស។ ដោយតាមរយៈគណៈកម្មាធិកាអាច្យារវត្តភ្នំបូរី ស្រុកអង្គបូរី និយាយថា ព្រះសង្ឃ ឡុង ចន្ថា មិនបានគង់ក្នុងវត្តភ្នំបូរីនេះ ដើម្បីសឹក តបតាមការសរសេលាយលក្ខណ៍អក្សរ ដែលព្រះអង្គសរសេរផ្ទាល់ដៃថា សឹកនៅថ្ងៃទី ១៤ ខែឧសភា នេះទេ ។ លោក សំរិទ្ធ ស៊ុន បានបន្តថា ភិក្ខុឡុង ចន្ថា ត្រូវបានក្រុមគ្រួសារ នាំទៅស្រុកកំណើត ចេញពីវត្តនេះ បីថ្ងៃហើយ ប្រហែលជានាំទៅវត្ត ដែលលោកបានបួស កាលពីនៅតូច នៅក្នុងស្រុកបូរីជលសារ ។
ចំណែកលោក ជួង វ៉ាន ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត បានឲ្យដឹងថា នៅរសៀលនេះ អាជ្ញាធរសមត្ថកិច្ច ដឹកនាំដោយលោកផ្ទាល់ និងចុះទៅវត្តភ្នំបូរី ដើម្បីធ្វើកំណត់ហេតុ និងឃាត់ខ្លួន ព្រះតេជគុណ ឡុង ចន្ថា ប្រសិនបើមិនធ្វើតាមការសន្យា គិតត្រឹមម៉ោង ៥និង៣០នាទីល្ងាចនេះ ៕