ក្នុងកំឡុងពេលកម្ពុជាមានជំងឺកូវីដ១៩ តម្លៃប្រេងនៅក្នុងប្រទេសយើងក៏បានបញ្ចុះតម្លៃប្រេងឥន្ធនៈផងដែរ ដើម្បីចូលរួមកាត់បន្ថយការចំណាយដល់ប្រជាពលរដ្ឋក្នុងខណៈេពលដែលប្រទេសកំពុងមានវិបត្តិ និងបញ្ហានេះ។
ប៉ុន្តែមកដល់ម្សិលមិញនេះ កម្ពុជាទទួលបានជោគជ័យក្នុងការព្យាបាលអ្នកជំងឺកូវីដ១៩ ដោយបានព្យាបាលជាសះស្បើយអស់ហើយ។ ងាកមកខាងប្រេងឥន្ធនៈយើងវិញ ក៏ស្រាប់តែស្ងាត់ៗហក់ឡើងខ្ពស់ជាងមុន ដែលតម្លៃប្រេងសាំងធម្មតាចាប់ពីថ្ងៃទី១៦ ខែឧសភា ម្សិលមិញនេះបានឡើងថ្លៃដល់ទៅ ២៥០០ រៀលក្នុងមួយលីត្រ ថ្លៃជាងមុនចំនួន ២៥០ រៀល បើធៀបទៅនឹងតម្លៃសាំងធម្មតាកាលពីថ្ងៃទី ១ ដល់ថ្ងៃទី ១៥ ខែឧសភា ។
យ៉ាងណាមិញ ក្នុងមួយរយៈពេលចុងក្រោយនេះ ការធ្វើចរាចរណ៍នៅកម្ពុជាយើង ក៏មានការមមាញឹកឡើងវិញខ្លះៗហើយ តែយ៉ាងណា ក៏មិនគួរភ្លេចខ្លួន ខ្វះការការពារ និងអនាម័យដែរ៕