ធនធានក្នុងសមុទ្រ មានច្រើនសព្វបែបយ៉ាងណាស់ មានទាំងមច្ឆជាតិ ពពួកផ្កាថ្ម សារាយ រុក្ខជាតិ និងពពួកសត្វសមុទ្រជាច្រើនទៀត ដែលទាំងនេះជាជីវចម្រុះ ដែលត្រូវការ ការអភិរក្សជីវចម្រុះសមុទ្រ និងតំបន់ឆ្នេរដើម្បីថែរក្សាធនជាតិសមុទ្រ ដែលកំពុងប្រឈមនឹងផលប៉ះពាល់បរិស្ថាន ក៏ដូចប្រព័ន្ធអេកូឡូស៊ីជាដើម។
ថ្មីៗនេះផងដែរ សត្វសមុទ្រ ជាច្រើនត្រូវបានគេជួញដូរសម្រាប់លក់ជាអាជីវកម្មម្ហូបអាហារ ដោយសត្វសមុទ្រខ្លះជាសត្វដែលអភិរក្ស ជាជម្រកសត្វសមុទ្រនានា ដូច្នេះហើយគួរតែបញ្ឈប់ការជួញដូរសត្វសមុទ្រកម្រ។
ដោយតាមរយៈគណនីហ្វេសប៊ុក Pier Reak Kann បានរៀបរាប់ថា៖ « សូមបងប្អូនបញ្ឈប់ការទទួលទានប្រភេទសត្វសមុទ្រ( ក្រា )ដូចនៅក្នុងរូបនេះ។ វាជាប្រភេទសត្វសមុទ្រ ( ក្រា ) មានជីវិត ហើយក៏ជាជំរកត្រីនេមូ ខ្លោន នឹងមានពណ៌ស្រស់ស្អាតដែលអាចទាក់ទាញទេសចរណ៏បានយ៉ាងច្រើន។
ការហូបសត្វសមុទ្រទាំងនេះវានឹងធ្វើអោយប៉ះពាល់ដល់ជំរកនឹងបន្ថយភាពលូតលាស់របស់ប្រព័ន្នអេកូលូសីសមុទ្រទាំងមូល » ។
ដូច្នេះសូមមេត្តាកុំបរិភោគ ឬជួញដូរ ព្រោះជាអាហារសំខាន់ណាស់សម្រាប់ត្រី និងសត្វសមុទ្រជាច្រើនប្រភេទ ថែមទាំងអាចទ្រទ្រង់តុល្យភាពនៃប្រព័ន្ធអេកូឡូស៊ី ព្រមទាំងបម្រើអេកូទេសចរណ៍ផងដែរ សូមកុំដណ្តើមចំណី និងកន្លែងរស់នៅរបស់ត្រី រួមទាំងសត្វសមុទ្រនានា៕
សូមទស្សនាវីដេអូខាងក្រោម ៖