ដោយសារតែជីវភាព និងការងារប្រចាំថ្ងៃពេញដោយភាពស្មុគស្មាញ តេីអ្នកធ្លាប់គិត ពីដំណេីរកំសាន្ត ជាលក្ខណៈឯកជន ដាច់ដោយឡែក សំរាប់តែក្រុមគ្រួសារ ឬមិត្តភក្តិរបស់អ្នកជាមួយនឹងបរិយាកាសស្ងប់ស្ងាត់ តែពេញដោយផាសុកភាព និងធម្មជាតិស្រស់ស្រាយដែរឬទេ? ថ្ងៃនេះ « ក្នុងស្រុក » សូមណែនាំកន្លែងស្នាក់នៅដ៏ពិសេសមួយនោះគឺ « ម៉ានេ ហ្វាមីលី វេខេស្សិន (Mane Family Vacation) »។
នៅលេីទឹកដីអង្គរ ម៉ានេ ហ្វាមីលី វេខេស្សិន (Mane Family Vacation) គឺជាកន្លែងស្នាក់នៅកម្សាន្តដែលមានផ្ទះវីឡាឯកជនបែបបុរាណចំនួន ១៨ ខ្នង តែមានការរៀបចំស្រស់ស្អាតពេញដោយផាសុកភាពដូចបន្ទប់លំដាប់ផ្កាយ ដែលហ៊ុំព័ទ្ធជុំវិញដោយវាលស្រែ វាលស្មៅ សួនផ្កា និងព្រៃធម្មជាតិខៀវស្រងាត់ជាមួយនឹងទំហំដីចំនួន៩ហិកតា។
Mane Family Vacation គឺជាកន្លែងលំហែរដ៏ល្អឥតខ្ចោះ សំរាប់គ្រួសារ និង មិត្តភក្តិអ្នកចំណាយពេលវេលាផ្ទាល់ខ្លួនពេញដោយភាពរីករាយ ដោយវីឡានីមួយៗសុទ្ធតែមានភ្ជាប់ជាមួយផ្ទះបាយ សួនច្បារ និងអាងហែលទឹកឯកជន ដែលមានសុវត្ថិភាពដូចជានៅផ្ទះរបស់អ្នកដែរ ពិសេសមានអុិនធ័រណិត (Wifi) ល្បឿនលឿន បរិក្ខារ BQQ សម្រាប់ពិធីជប់លៀងនៅផ្ទះឯកជនរបស់អ្នក អាចជិះកង់កម្សាន្ត បូករួមនឹងមានអាហារពេញព្រឹកផងដែរ។
សម្រាប់លោកអ្នកដែលចាប់អារម្មណ៍ជាមួយនឹងការស្នាក់នៅប្រៀបបីដូចជាផ្ទះខ្លួនឯងបែបនេះ លោកអ្នកអាចសាកសួរព័ត៌មានបន្ថែម ឬធ្វើការកក់តាមរយៈ៖ book@manefamilyvacation.com ឬលេខទូរស័ព្ទ 063 211 222 | 096 7 3333 77៕
រក្សាសិទ្ធអត្ថបទ៖ ក្នងស្រុក
ប្រភពរូបភាព៖ Mane Family Vacation