ប្រទេសមហាអំណាចនុយក្លេអែរទាំង ៥ និងមូលហេតុដែលប្រទេសទាំងនេះផលិតនុយក្លេអែរ

ក្នុងសម័យសង្គ្រាមលោកលើកទី ២ អាល្លឺម៉ង់ ក្រោមការកាន់កាប់របស់ អាហ្វដុល ហុីត្លែ ជាប្រទេសមហាអំណាចដែលបានឈ្លានពានកានកាប់ អឺរ៉ុប ស្ទើរទាំងមូល ។ អាល្លឺម៉ង់ ដែលមានអាវុធយុទ្ធភណ្ឌទំនើបៗ និងមានកងទ័ពរហូតដល់ ១៦លាននាក់ បានវាទីកាន់កាប់ បារាំង និងប្រទេសតូចៗនៅអឺរ៉ុប ស្ទើរទាំងមូល លើសពីនេះទៅទៀត ព្រមទាំងបានឈ្លានពាន សហភាពសូវៀត ស្ទើរតែបានសម្រេចទៀតផង ។

សហរដ្ឋអាមេរិច ជាទ្វីបដែលមានមហាសមុទ្រដល់ទៅពីរជារបងការពារពីការឈ្លានពានពីប្រទេសដទៃ បានសំងំអភិវឌ្ឍន៍ពាណិជ្ជកម្ម និងសមហរណកម្ម ហើយថែមទាំងសំងំអភិវឌ្ឍន៍បច្ចេកវិទ្យាយោធាដោយមាន ជំនួយពីអ្នកវិទ្យាសាស្ត្រជាច្រើន ដែលរត់គេចពីអាល្លឺម៉ង់ ក្រោមការរុកគួនពីសំណាក់ អាហ្វដុល ហុីត្លែ បានសម្រេចផលិតអាវុធនុយក្លេអែរ ក្រោមគំរោង The Manhattan Project ក្នុងគោលដៅរំដោះ អឺរ៉ុប ពីនឹមត្រួតត្រារបស់ ហុីត្លែ ។ ជាអកុសល គ្រាប់បែកត្រូវបានផលិត និងសាកល្បងប្រកបដោយជោគជ័យ ស្របពេល អាល្លឺម៉ង់ បានប្រកាសចុះចាញ់សង្គ្រាម ហើយអនុភាពនៃគ្រាប់បែកនុយក្លេអែរ ត្រូវធ្លាក់ទៅលើប្រទេស ជប៉ុន ដែលគ្រាប់ទី១ អាមេរិច ទម្លាក់នៅទីក្រុង ហុីរ៉ូសុីម៉ា នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ ១៩៤៥ នាវេលាម៉ោង ៨ : ១៥ នាទីព្រឹក ហើយ៣ថ្ងៃក្រោយ គ្រាប់បែកទីពីរត្រូវបានទម្លាក់នៅទីក្រុង ណាហ្គាសាគី បណ្តាលឲ្យមនុស្ស ជាង ១០០០០០នាក់ ត្រូវស្លាប់ និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស្ទើរទាំងស្រុង ។

សង្គ្រាមលោកលើកទី២ ត្រូវបានបញ្ចប់ អាមេរិច ក្លាយជាប្រទេសមហាអំណាចផ្តាច់មុខ ដែលមានអាវុធនុយក្លេអែរ ហើយ សហភាពសូវៀត និងចិន បានបាក់បបខ្លបខ្លាច និងត្រូវដកទ័ពចេញពីតំបន់យុទ្ធសាស្ត្រ ទ័ពជារឿយៗ ដោយខ្លាចអាវុធនុយក្លេអែរ ។

Nuclear

ក្រោយមក នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ១៩៤៩ សហភាពសូវៀត បានផលិត និងសាកល្បងអាវុធនុយក្លេអែរបានសម្រេច បិទបញ្ចប់ភាពជាមហាអំណាចនុយក្លេអែរផ្តាច់មុខរបស់សហរដ្ឋអាមេរិច ហើយក្លាយជាប្រទេស មហាអំណាចទី២ ដែលមានអាវុធនុយក្លេអែរ ។ នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ១៩៥២ អង់គ្លេស ដោយមានការជួយជ្រោមជ្រែងពីសហរដ្ឋអាមេរិច ក៏បានផលិត និងសាកល្បងដោយជោគជ័យនូវអាវុធនុយក្លេអែរ ក្លាយជា ប្រទេសមហាអំណាចទី៣ ដែលមានអាវុធនុយក្លេអែរ ។ អង់គ្លេស ផលិតអាវុធនុយក្លេអែរ ក្នុងគោលដៅការពារខ្លួនពីសំណាក់សហភាពសូវៀត ម្យ៉ាងដើម្បីឲ្យស្របទៅតាមគោត្តនាមរបស់ រាជាណាចក្រអង់គ្លេស ដែល ធ្លាប់ជាមហាអំណាចដែលមានដែនដីធំបំផុតនៅលើពិភពលោក ឬ ដែលអ្នកប្រវត្តិវិទូតែងហៅថា "រាជាណាចក្រដែលព្រះអាទិត្យមិនដែលអស្តង្គត" ។

F3f456c49dd138ffaf67a74367a5a61d


សូមចុចលើរូបភាពដើម្បីពង្រីករូបភាពបារាំង ជាប្រទេសទី៤ ដែលផលិត និងសាកល្បងដោយជោគជ័យនូវ អាវុធនុយក្លេអែរ ហើយក្លាយជាប្រទេសមហាអំណាចនុយក្លេអែរ ទី៤ បន្ទាប់ពី សហរដ្ឋអាមេរិច រុស្សុី និងអង់គ្លេស ។ តែសម្រាប់ បារាំង ដើមហេតុ ដែល បារាំង សម្រេចចិត្តផលិតអាវុធនុយក្លេអែរ មានដើមចមចេញពីជម្លោះ ព្រែកជីក សុីអេ (Suez Crisis) ។ កាលគ្រានោះ បារាំង ដែលមានអាមេរិច ជាសម្ព័ន្ធមិត្តបានឈ្លានពាន អេហ្សុីប ដើម្បីដណ្តើមកាន់កាប់ ព្រែកជីក សុីអេ ហើយ អេហ្សុីប ក្រោមការយកចិត្តទុកដាក់ពី រុស្សុី រុស្សុី ក៏បានព្រមានប្រធានាធិបតី បារាំង អង់គ្លេស និង អុីស្រាអែល ដោយត្រង់ៗថា "បើមិនដកទ័ពចេញពី អេហ្សុីប ទេនោះ រុស្សុី នឹងប្រើអាវុធ នុយក្លេអែរ ដើម្បីបញ្ចប់សង្គ្រាមនេះ" ។ អាមេរិច ដែលជាខ្នងបង្អែករបស់ បារាំង មិនចេញមុខជួយ បារាំង ថែមទាំងព្រមាណដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើ បារាំង ដែលបណ្តាលឲ្យបារាំង សម្រេចចិត្តត្រូវផលិតអាវុធ នុយក្លេអែរ ដោយមិនចាំបាច់ពឹង សហរដ្ឋអាមេរិច ហើយនៅឆ្នាំ ១៩៦០ បារាំង ក៏ផលិត និងសាកល្បងសម្រេចនូវអាវុធនុយក្លេអេរ ក្លាយជា​ប្រទេសមហាអំណាច នុយក្លេអែរ ទី៤ ។

17870031_303

ចិន ក្នុងសម័យសង្គ្រាមត្រជាក់ បានប៉ះទង្គិចជាច្រើនជាមួយ សហរដ្ឋអាមេរិច ហើយជារឿយៗ ចិន ត្រូវបង្ខំដកថយ ដោយខ្លាចអាវុធនុយក្លេអែរ របស់ សហរដ្ឋអាមេរិច ដូចជាជម្លោះឧបទ្វីបកូរ៉េ ឆ្នាំ ១៩៥០ ដល់ឆ្នាំ ១៩៥៣ ការប៉ះទង្គិចជាមួយនឹង តៃវ៉ាន់ ដែលបិះតែបង្កឲ្យមានសង្គ្រាមដោយប្រយោលរវាង រុស្សុី និង សហរដ្ឋអាមេរិច ។ ទោះបីជា ចិន បានចុះសន្ធិសញ្ញាជាមួយ រុស្សុី ដែលមានក្លឹមសារថា រុស្សុី នឹងប្រើអាវុធនុយ ក្លេអែរ ដើម្បីការពារ ចិន ក្នុងករណីមានជម្លោះជាមួយនឹង សហរដ្ឋអាមេរិច តែ ចិន នៅតែសម្រេចចិត្តផលិតអាវុធនុយក្លេអែរ ហើយក្លាយជាមហាអំណាចនុយក្លេអែរ ទី៥ ។ ចាប់ពីពេលនោះមកបាតុកម្មប្រឆាំងនឹងអាវុធនុយក្លេអែរបានរីកសាយភាយពេញពិភពលោក ហើយប្រទេសមហាអំណាចទាំង ៥ ក៏បានចុះសន្ធិសញ្ញាមិនរីកសាយភាពអាវុធនុយក្លេអែរ នៅពេលនោះ ។

17870031_303

ប្រទេសនៅលើពិភពលោកបានចុះសន្ធិសញ្ញារួមគ្នា មានតែ ឥណ្ឌា ប៉ាគីស្ថាន និង អុីស្រាអែល ដែលមិនព្រមចុះហត្ថលេខា រួចទៅផលិតអាវុធនុយក្លេអែររៀងៗខ្លួន ចំណែក កូរ៉េ ខាងជើងបានចុះហត្ថលេខា តែបាន ដកខ្លួននៅឆ្នាំ ២០០៣ ហើយបានផលិតអាវុធនុយក្លេអែរបានសម្រេចនៅឆ្នាំ ២០០៥ ហើយក៏បន្តសាកល្បងជាបន្តបន្ទាប់ ៕

រៀបរៀងដោយ ស្តេចផារាអង់