ដោយសារតែសម័យបច្ចុប្បន្ននេះជាសម័យជឿនលឿន ទាំងការងារ និងការទំនាក់ទំនងស្ទើរតែពឹងផ្អែកលើវិស័យអ៊ីនធើណេតទាំងស្រុង ហើយរឹតតែមានវិបត្តិវីរុស Covid-19 មនុស្សជាច្រើនពឹងផ្អែកលើព័ត៌មានលើបណ្តាញសង្គមជាច្រើនសម្រាប់ការស្រាវជ្រាវរកព័ត៌មានជាក់លាក់ ហើយសិក្សានុសិស្សគ្រប់កម្រិតក៏ត្រូវពឹងផ្អែកលើការសិក្សាតាមប្រព័ន្ធអនឡាញនេះគ្រប់គ្នាដែរ។
អ្វីដែលជាបញ្ហាចចោទ បើទោះបីជាការប្រើប្រាស់បណ្តាញអនឡាញ អ៊ីនធើណេតសត្វថ្ងៃមានភាពទូលំទូលាយ និងមានតម្លៃអាចទទួលយកបាន តែបើនិយាយពីល្បឿនវិញធ្វើឱ្យអ្នកប្រើប្រាស់ឈឺក្បាលមែនទែន ពិសេសក្នុងកំឡុងមួយរយៈនៃស្ថានភាព Covid-19 ប្រព័ន្ធអ៊ីនធើណេតយឺតបានចោទជាបញ្ហាជាខ្លាំងសម្រាប់អ្នកប្រើប្រាស់។
ហេតុនេះហើយដោយសាតែមានភាពរអាក់រអួលខ្លះ និងមានការត្អូញត្អែរពីអ្នកប្រើប្រាស់ ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍បានចេញសេចក្តីជូនដំណឹងមួយទៅកាន់ក្រុមហ៊ុនសេវាទូរសព្ទចល័តទាំងអស់ចាប់ផ្តើមពង្រឹងគុណភាពបន្ថែមទៀត ។ដោយក្នុងនោះក្រសួងបានណែនាំទៅលើ ២ ចំណុចធំៗរួមមាន៖
១. ប្រតិបត្តិករទូរគមនាគមន៍ចល័តទាំងអស់ត្រូវតែពង្រឹងគុណភាពសេវាទូរសព្ទរបស់ខ្លួននៅគ្រប់ទីកន្លែង ជាពិសេសនៅតាមទីប្រជុំជន និង តំបន់អភិវឌ្ឍន៍ថ្មីៗ ដោយបំពាក់ឧបករណ៍ផ្តល់សេវា ឬសាងសង់បង្គោលអង់តែនបន្ថែមទៀតជាកំហិត ។
២. តាមរយៈការសិក្សាស្រាវជ្រាវ គ្រប់ក្រុមហ៊ុនផ្តល់សេវាទូរសព្ទទាំងអស់បានប្រើប្រាស់ឧបករណ៍ស្របតាមស្តង់ដាររបស់សហភាពទូរគមនាគមន៍អន្តរជាតិហើយ ។ មួយវិញទៀត បង្គោលនីមួយៗក៏បានភ្ជាប់ឧបករណ៍ការពាររន្ទះផងដែរ ។
សូមអានសេចក្តីប្រកាសលម្អិតខាងក្រោមនេះ ៖