ការជួយគ្នាក្នុងសង្គម និងធ្វើអំពើល្អដាក់គ្នាទៅវិញទៅមក ក្នុងគ្រាមានអាសន្នគឺជាទង្វើដ៏ប្រពៃមួយដ៏ពិសេសមិនអាចកាត់ថ្លៃបាន។ ជាក់ស្តែង ម្ចាស់គណនីម្នាក់ដែលជាម្ចាស់កន្លែងប្តូរប្រាក់មួយកន្លែង មានចិត្តស្មោះត្រង់ ក្រោយពីមានអតិថិជនម្នាក់ជ្រុះថង់ប្រាក់ បានប្រកាសរកម្ចាស់ឱ្យយកត្រលប់ទៅវិញតាមបណ្តាញសង្គមហ្វេសប៊ុក ធ្វើឱ្យមានការកោតសរសើរទឹកចិត្តម្ចាស់ហាងនេះជាខ្លាំង។
ដោយម្ចាស់ហាងប្តូរប្រាក់ បានថតរូបពីវីដេអូកាមេរ៉ាសុវត្ថិភាពនៅហាងផ្ទាល់ ដើម្បីស្វែងរកម្ចាស់ប្រាក់នេះ ដែលទំនងងជាបុរសវ័យកណ្តាល និងស្លៀកពាក់ឯកសណ្ឋានទាហាន។
នេះបើតាមរយៈគណនីហ្វេសប៊ុក Tchesorng Chhour បានបង្ហោះរូបភាព និងរៀបរាប់ថា៖ « សូមបងប្អូនជួយស៊ែឲលោកពូគាត់បានឃេីងផង។ គាត់មកប្តូរលុយកន្លែងខ្ញុំ ក៏ជ្រុសថង់លុយនេះ ខាងខ្ញុំមិនដឹងជាអាចទាក់ទងទៅគាត់បានតាមណាក៏សុំផុសក្នុង fb ក្រែងគាត់ដឹង និងមានបងប្អូនណាស្គាល់គាត់សូមឲគាត់មកទទួល លុយនេះវិញ 🙏🙏អរគុណបងប្អូនជួយស៊ែ »។
ដូច្នេះបើបងប្អុនណាបានឃើញ ឬស្គាល់លោកពូ ដែលមានភិនភាគដូចរូបខាងលើ សូមផ្តល់ដំណឹងឱ្យគាត់ត្រលប់មកយកវិញផង៕