អ្នកដែលនិយមទស្សនារឿងហុងកុន កាលពីជំនាន់មុន ប្រាកដជាបានស្គាល់ហើយថា អាម៉ាប់ ដែលជារហ័សនាម ក្នុងរឿងកំប្លែង ពិតជាមានកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំងមែនទែន ទាំងសម័យមុន រហូតបច្ចប្បន្ន។
តារាសម្តែងហុងកុង រហសនាម អាម៉ាប់ មានឈ្មោះពិត Sammo Hung បានធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំងក្រោយថ្មិៗនេះមានការបែកធ្លាយរូបភាពរបស់លោកជាមួយមិត្តសិល្បៈ ដោយគេឃើញលោកមានការប្រែប្រួលរូបរាងជាស្គមប្លែកខ្លាំងមែនទែនស្ទើរតែមើលលែងស្គាល់ដែលកាលពីមុនលោកមានទម្ងន់ដល់ទៅ ១១៥គីឡូឯណោះ ដែលការចំទម្ងន់នេះមានអ្នកគាំទ្រព្រួយបារម្ភថាលោកប្រហែលជាមានជំងឺ។
យ៉ាងណាមិញឆ្លើយតបនឹងការព័ត៌មានចុះផ្សាយជាច្រើន និងការព្រួយបារម្ភរបស់អ្នកគាំទ្រ ក្រុមគ្រួសាររបស់លោក Sammo បានឱ្យដឹងថា ការពិតលោកមានសុខភាពល្អធម្មតា ហើយមិនមានជំងឺអ្វីនោះទេ តែការស្រកទម្ងន់បែបនេះដោយសារតែលោកចាប់ផ្តើមចេះស្រលាញ់សុខភាពដោយការទទួលទានអាហារល្អៗ និងធ្វើលំហាត់ប្រាណជាប្រចាំប៉ុណ្ណោះ៕
ប្រភព៖ Jaynestar