មនុស្សភាគច្រើនតែងយល់ថាការមានបាន ទ្រព្យសម្បត្តិ កេរ្តិឈ្មោះ និងលុយកាក់ច្រើន ទើបធ្វើឱ្យគេមានក្តីសុខបាន។ ពិតណាស់បើគ្មានអ្វីសោះក៏មិនអាចមានក្តីសុខបានដែរ តែការដែលចេញស្កប់ស្កល់អ្វីដែលខ្លួនមាន និងមានគ្រួសារដែលពេញលេញមួយទើបវាជាក្តីសុខផ្លូវចិត្តពិតប្រាកដ។
យ៉ាងណាមិញមានគូស្នេហ៍ប្តីប្រពន្ធមួយគូ បានប្រឹងប្រែងតស៊ូជាមួយគ្នា រហូតសម្រេចនូវក្តីស្រមៃរបស់ខ្លួនជាមួយនឹងការមានគ្រួសារពេញលេញមួយ និងផ្ទះសមរម្យ ដែលពេលខ្លះមិនប្រាកដថាមានលុយច្រើន ពិតជាមិនមានក្តីសុខដូចការកសាងគ្រួសារមានផ្ទះតូចល្មមសម្រាប់ក្តីសុខផ្ទាល់ខ្លួនឡើយ។
តាមរយៈគណនីហ្វេសប៊ុក Chariya La បានរៀបរាប់ឱ្យដឹងថា៖ « មែនDramaទេតែបេីរូបមេីលលេងៗឃេីញរូបនឹងហេីយក៏នឹងឃេីញរឿងខ្លះ ផ្ទះញុមតូចមែន មិនមែនវិទ្បាធំស្គឹមស្គៃដូចគេតែញុមស្រលាញ់វាខ្លាំងណាស់ រកពាក្យនិយាយមិនត្រូវ ព្រោះថាវាជាអនុស្សាវរីយ៍ញុមជាមួយនឹងប្តីញុមនៅពេលដែលយេីងចាប់ផ្តេីមសម្រាច់ចិត្តថានឹងដេីរផ្លូវរួមគ្នា👫
ពេលហ្នឹងគ្នាលុយហូរហារអីទេព្រោះទេីបតែចេញរកស៊ីបានមួយឆ្នាំ ប្តីចូលធ្វេីការបានប៉ុន្មានខែ តែហេតុតែចង់ដេីរផ្លូវជាមួយគ្នាក៏សន្សំលុយរកផ្ទះមួយល្មមទុកសម្រាប់ពេលការហេីយបង្កេីតគ្រួសារថ្មីពីរអ្នកប្តីប្រពន្ធ💙 អារម្មណ៍ដឹតដាមជាមួយផ្ទះហ្នឹងណាស់ព្រោះថាដេីរមេីលជាមួយគ្នា សម្រាច់ចិត្តរួមគ្នា កាលពីមុនកាលមិនទាន់ទិញផ្ទះអោយតែដេីរផ្សារឃេីញរបស់ស្អាតនាំគ្នាយាយហេីយថាចាំពេលយេីងមានផ្ទះខ្លួនឯងចាំយេីងជួយគ្នាទិញដាក់ផ្ទះ💞មុនការនិយាយគ្នាហេីយថាទិញផ្ទះទិញទ្បានបានហេីយយេីងនឹងរៀបការជាមួយគ្នា ញុមទៅខំរកស៊ី ប្តីខំធ្វេីការ រយះពេលខ្លីដែរយេីងធ្វេីវាបានទេីបយេីងឆាប់បានការ👰🏻
🤵🏻អាទ្បូវមានគ្រួសារមួយពេញលេញនឹងគេហេីយ មានប្តី មានកូន មានផ្ទះតូចល្មម មានទ្បានធម្មតាៗមួយជិះ ទុកថាការគិតនិងប្រឹងប្រែងមួយរយះមិនអត់ប្រយោជន៍😪 អញ្ចឹងបានថាស្រលាញ់គ្នាហេីយ សន្យាគ្នាហេីយព្យាយាមសម្រាច់វាទៅមិនយូរមិនឆាប់គង់ដែរដល់គោលដៅសំខាន់មិនបោះបង់🙅 »៕