កន្លែងទេសចរណ៍មួយកន្លែងបែបអបិយជំនឿ និងប្រវត្តិសាស្រ្តមួយកន្លែងដែលមានឥរិយាបថជាសត្វនាគនៅក្នុងល្អាងធ្វើឱ្យមហាជនមានការផ្ទុះការចាប់អារម្មណ៍ជាខ្លាំងសម្រាប់អ្នកដែលមិនធ្លាប់ទៅកម្សាន្ត តែសម្រាប់អ្នកដែលធ្លាប់ទៅលេង ប្រាកដជាដឹងហើយថា កន្លែងនេះ មានឈ្មោះថា « ល្អាងនាគរាជ » គឺនៅមិនឆ្ងាយប៉ុន្មានពីខេត្តសៀមរាបទេ។
« ល្អាងនាគរាជ » នេះ ត្រូវបានគេដឹងថាមានជិតព្រំប្រទល់នឹងប្រទេសកម្ពុជាយើង ពោលគឺស្ថិតនៅក្នុងប្រទេសថៃ ក្នុងខេត្តសុីសាកេត ទីតាំងហួសវត្តលោកតាសួង ជាប់នឹងភ្នំដករែក ដែលអាចធ្វើដំណើរទៅតាមស្រុកអន្លុងវែង ពោលបើគិតពីការធ្វើដំណើរពីខេត្តសៀមរាបជិតបង្កើយមានចំងាយត្រឹមតែ ២៣០គីឡូម៉ែត្រប៉ុណ្ណោះ។
សម្រាប់អ្នកនៅខេត្តសៀមរាបវិញ អាចទៅកម្សាន្តលេងនៅ « ល្អាងនាគរាជ » នេះបានដោយងាយក្នុងដំណើរវិលល្ងាចក៏បាន ជាពិសេសមិនបាច់ប្រើប៉ាស្ព័រក៏បានដែរ៕