នោះរាលដា លដល់ហាងខ្មែរ! ក្រុមបាតុ ករស្បែកខ្មៅបានអុកឡុកឱសថស្ថានខ្មែរមួយកន្លែងនៅទីក្រុងឡុងប៉ិច ​សហរដ្ឋអាមេរិច

ក្រោយមានករណីមន្រ្តីប៉ូលីស បានសម្លាប់ជនជាតិស្បែកខ្មៅលោក George Floyd អាយុ ៤៦ឆ្នាំ រស់នៅក្នុងតំបន់ជាយក្រុងនៃ Minneapolis ដោយការសង្កត់ករហូតដល់ស្លាប់ ​ព្រោះតែការប្រកាន់ជាតិសាសន៍  បានធ្វើឱ្យមានការរន្ធត់ពាសពេញពិភពលោកដោយមានការថ្កោលទោសពីសំណាក់ប្រជាជនទូទាំងពិភពលោក ​ហើយក៏បានបង្កជាកំហឹងដល់ជនជាតិស្បែកខ្មៅដទៃផងដែរ។

កំហឹងកំដៅបាតុកម្មបានរីករាលដាលពេញសហរដ្ឋអាមេរិក ដោយសារតែរឿងប៉ូលីសសង្កត់ក្បាលជនជាតិស្បែកខ្មៅម្នាក់រហូតដល់ស្លាប់មួយនេះ បានធ្វើឱ្យភ្លើងឈួលកើតជាបាតុកម្មទូទាំងសហរដ្ឋអាមេរិក ហើយជនអាក្រក់បានឆ្លៀតលួចបន្លំវាយបំបែកកញ្ចក់ហាងយកសម្ភារៈជាច្រើនថែមទៀត។

Untitled 1 64


អ្វីដែលកាន់តែរន្ធត់ ក្នុងព្រឹត្តិការណ៍ដ៏អាក្រក់នេះក៏បានសាយភាយប៉ះពាល់ដល់បងប្អូនខ្មែរយើងដែលបានបើកហាងរកស៊ីរស់នៅនាផ្លូវអាណាហែម ​ទីក្រុងឡុងប៉ិចផងផងដែរ នេះបើយោងតាមប្រភពរូបភាពមួយសន្លឹកដែលត្រូវថតបាន ​ផ្សព្វផ្សាយពេញបណ្តាញសង្គមហ្វេសប៊ុក ។

រឿងរ៉ាវបាតុកកម្មដ៏អាក្រក់នេះបានបង្ខំចិត្តឱ្យមានការបិទទីក្រុងក្នុងប្រទេសអាមេរិចមួយចំនួន ​ដោយប៉ូលីសថែមទាំងប្រកាសមិនឱ្យប្រជាជចេញពីផ្ទះឡើយ ​ដើម្បីរង់ចាំប៉ូលិសធ្វើការដោះស្រាយជាមុនសិន៕

2020 06 01 15.17.06