ផ្ទុះ កំហឹង កាន់តែខ្លាំង! ក្រុមបាតុករ បាននាំគ្នាដុតភ្លើង ក្បែរសេតវិមាន លោក ដូណាល់ ត្រាំ បែបភ័យមិនស្ទើរទេ (មានវីដេអូ)

​យោង​តាម​ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន Channel News Asia ដែល​បាន​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​០១ ខែមិថុនា ឆ្នាំ​២០២០ នេះ បានឱ្យដឹងថា  ក្រុមបាតុករ​ បានធ្វើបាតុកម្មហិង្សាជាថ្មីកាន់តែខ្លាំងជាងមុន ​ដោយបាន​ដុត​ភ្លើង​ជា​ច្រើន​កន្លែងនៅ​ក្នុង​ឧទ្យាន​តូច​មួយ​នៅ​ជាប់​នឹង​សេត​វិមាន នាយប់ថ្ងៃទី  ៣១ ​ខែឧសភា ​ឆ្នាំ  ២០២០ នេះ ថែមទាំងបានបំផ្លាញ​ទ្រព្យសម្បត្តិ​សាធារណៈ​អស់​ជា​ច្រើនកន្លែង។

587788u70

ដើម្បីបង្ក្រាបបាតុកម្មហិង្សានេះផងដែរ ប៉ូលិស​បាន​ផ្ទុះអាវុធ ​គ្រាប់បែកដៃ និងបាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក ដើម្បីបំបែកហ្វូងបាតុករដែល​នៅ​ខាងក្រៅ​សេត​វិមាន​ ​ដែលការផ្ទុះហឹង្សាជាបន្តបន្ទាប់នេះ  បានកើតឡើងក្រោយប៉ូលិសអាមេរិចបានធ្វើការសង្កត់កជានជាតិស្បែកខ្មៅ លោក George Floyd រហូតដល់ស្លាប់ ​ដែលជាអំពើរើសអើងជាតិសាសន៍ដ៏ឃោរឃៅរហូតជនជាតិស្បែកខ្មៅជាច្រើនផ្ទុះកំហឹងបែបនេះ។

លោកប្រធានាធិបតីលោក ដូ​ណា​ល់ ត្រាំ ក៏បានកំពុង​ដុតដៃដុតជើង​យ៉ាង​ខ្លាំង​ក្នុង​ការ​ទប់ទល់​បាតុកម្ម​ដែល​ផ្ទុះ​ឡើង​ដោយ​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​ដែល​កំពុង​ចលាចលមួយនេះ ហើយ​ទីក្រុង​ធំ​ៗ​នៅ​សហរដ្ឋអាមេរិក​ក៏ត្រូវ​បាន​ដាក់​បំរាម​គោចរ​ដើម្បី​បង្ក្រាប​បាតុកម្ម ផងដែរ៕

ប្រភព៖ ChannelNewsAsia


សូមទស្សនាវីដេអូខាងក្រោម ៖

White House Protest 4

White House Protest 2