លោក នូ ឧសភា គឺជាតារាចម្រៀង និងសម្តែង ដែលកំពុងតែទទួលបានភាពល្បីល្បាញ និងចាប់អារម្មណ៍ជាខ្លាំងពីសំណាក់អ្នកគាំទ្រ ហើយក៏មានការមមារញឹកជាខ្លាំងនៅក្នុងការងារសិល្បៈ។
យ៉ាងណាមិញ ទោះបីជាមានកិច្ចការរវល់យ៉ាងណាក្តី តែគួរឱ្យសរសើរមែនទែន ដោយលោក នូ ឧសភា បានប្រកាសថា នឹងចូលរួមហាត់សម្តែងសិល្បៈល្ខោនខោលខ្មែរយើង នាថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០២០ នៅឯស្តាតចាស់ ដើម្បីចូលរួមចំណែកនៅក្នុងាការអភិរក្សថែរក្សា និងលើកស្ទយយសិល្បៈបុរាណខ្មែរដ៏ល្អថ្លៃថ្លាមួយនេះ ដែលដំណឹងនេះបានធ្វើឱ្យអ្នកគាំទ្រកោតសរសើរជាខ្លាំងចំពោះទឹកចិត្តដែលស្រលាញ់វប្បធម៌ខ្មែរបែបនេះ។
ដោយតាមរយៈគណនីហ្វេសប៊ុករបស់លោក នូ ឧសភា បានឱ្យដឹងថា៖ « ខ្ញុំ នូ ឧសភា នឹងចូលជាចំណែកមួយសម្រាប់លើកស្ទួយសិល្បះបុរាណខ្មែរ!(ល្ខោនខោល) អ្នកទាំងអស់គ្នាក៏ចូលរួមបាន! ចុះឈ្មោះតាមPageខាងក្រោមនេះ:
👇🏽 ព្រឹត្តិការណ៍សម្ដែងល្ខោនខោលដ៏អស្ចារ្យឆ្នាំ២០២០ »។
គួរឱ្យដឹងផងដែរថា លោក នូ ឧសភា អាចថាជាតារាដំបូងគេហើយ ដែលបានប្រកាសចូលខ្លួនហាតល្ខោនខ្មែរមួយនេះ ដោយគេដឹងថាការហាត់របាំ និងល្ខោនបុរាណមិនមែនជាការងាយស្រួលនោះទេ ថែមទាំងទាមទារភាពអំណត់ខ្លាំងផងដែរ៕