ផ្អើលពេញបណ្តាញសង្គមឥណ្ឌា! បុរសម្នាក់នេះឬ​ ជាអ្នកញាត់ផាវចូលក្នុងផ្លែម្នាស់ ឱ្យដំរីផើមសុីដល់ ងាប់

ផ្ទុះការភ្ញាក់ផ្អើលពេញបណ្តាញសង្គម រហូតរាលដាលពាសពេញពិភពលោក ដោយកាលពីថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០២០កន្លងទៅនេះ គេបានប្រទះឃើញដំរីញីមួយក្បាល ដែលផើមបានងាប់ទាំងនៅឈរ ដោយសារតែអ្នកភូមិក្នុងរដ្ឋ Kerala ប្រទេសឥណ្ឌា បានយកផ្លែម្នាស់ ដោយមានញាត់ផាវដាក់ឱ្យវាស៊ីរហូតដលស្លាប់ទាំងឈរ។

Ec97f1f3f5d23c640590103940fd3322d8985fb9

Baf7e22da7c5240f8446e957b453de44180b6ac1

ករណីនេះធ្វើឱ្យមានការផ្កោលទោសជាខ្លាំង ​ជាពិសេសអង្គការអភិរក្សសត្វព្រៃ ​តែយ៉ាងណាមិញកាលពីប៉ុន្មានម៉ោងមុននេះ នៅលើបណ្តាញសង្គមឥណ្ឌាមានគណនីមួយបានបង្ហើបឱ្យដឹងថា  បុរសម្នាក់មានឈ្មោះ  Madhu មានអាយុ២៧ឆ្នាំ ​គឺជាអ្នកដែលជាអ្នកញាត់ផាវចូលក្នុងផ្លែម្នាស់បោះឱ្យដំរីកំពុងតែផើមមានកូនសុីរហូតដល់ស្លាប់។

Acda2f3460754d98b37454917cbaaff1f5fb65c7


20f9f4cb1be8848cc22f04f86b6f7338fc5dae9f

ក្រោយការបង្ហោះបែបនេះមានអ្នកលេងបណ្តាញសង្គមជាច្រើនមានការប្រតិកម្មជាខ្លាំងរហូតស្នើឱ្យមានការផ្តន្ទាទោស ​តែមានអ្នកខ្លះក៏បានអះអាងថាបុរសនេះមិនមែនជាអ្នកប្រព្រឹត្តិឡើយ។

យ៉ាងណាក្តីមកទល់ពេលនេះ អាជ្ញាធរនៅក្នុងតំបន់នេះ មិនទាន់រកឃើញអ្នកប្រព្រឹត្តពិតប្រាកដឡើយ ​ដោយពេលនេះប៉ូលិសកំពុងតែបើកការស៊ើបអង្កេតដើម្បីចាប់ជនបង្កយកមកដាក់ទោសតាមច្បាប់ឱ្យទាល់តែបាន៕

0c38edddfd7d2a3d932940c183b3f67211aa5c16