ផ្សារចតុចក្រថៃ គឺជាផ្សារដ៏ធំមួយ និងពេញនិយមក្នុងទីក្រុងបាងកកប្រទេសថៃ ក្នុងចំណោមផ្សារតាមផ្លូវជាច្រើនទៀត ដោយផ្សារនេះមានតូបតូចៗលកវត្ថុអនុស្សាវរីយ៍ជាច្រើន ផលិតផលច្រើនប្រភេទចាប់ពីសំលៀកបំពាក់រហូតដល់ផលិតផលសិប្បកម្មថៃ និងតូបលក់អាហារឆ្ងាញ់ៗជាច្រើនជាង១ម៉ឺនតូបឯណោះ។
ផ្សារមួយនេះផងដែរ គឺជាតំបន់ដ៏ទាក់ទាញមួយនៅក្នុងទីក្រុងបាងកកដែលមានភ្ញៀវជាង ២០០.០០០នាក់ក្នុងមួយថ្ងៃទាំងភ្ញៀវជាតិ និងអន្តរជាតិ រាប់ថាជាតំបន់ល្បីល្បាញ ដែលអ្នកទេសចរណ៍ស្គាល់សឹងតែគ្រប់គ្នាពេលទៅលេងថៃម្តងៗ។
អ្វីដែលគេចាប់អារម្មណ៍នៅក្នុងផ្សារទេសចរណ៍ថៃនេះជាងគេ នោះគឺការដាក់លក់តូបអាហារតម្រៀបគ្នានៅតាមផ្លូវ ដែលសុទ្ធសឹងតែជាអាហារ និងចំណីឆ្ងាញ់ៗប្លែកៗ អាចនិយាយបានថាគ្រាន់តែដើរភ្លក់ក៏សប្បាយដែរ។
តោះ មកទស្សនាម្ហូបឆ្ងាញ់ៗដែលមានដាក់លក់នៅផ្សារចតុចក្រទាំងអស់គ្នា ៖