សាកឈប់ញ៉ាំអាហារដែលមានជាតិម្សៅ ស្ករ និងកាហ្វេរយៈពេលតែមួយខែ រឿងធំៗ៥នឹងកើតឡើងចំពោះរាងកាយដែលអ្នកនឹកស្មានមិនដល់

អាហារសម្រន់  (Junk Food) ដូចជាភីស្សា បឺហ្គឺ ដំឡូងបារាំង ស៊ុត នំខេក នំដូណាត់ ភេសជ្ជៈគ្រឿងកំប៉ុង សូដា កាហ្វេ តែ គ្រឿងស្រវឹង រាល់អាហារដែលវេចខ្ចប់ ចៀន បំពង ឬធ្វើចេញពីស្ករកែច្នៃ ត្រូវបានគេទទួលស្គាល់ថាមានឱជារសជាតិឆ្ងាញ់ និងជាទីពេញនិយមមែនទែន សម្រាប់ប្រជាជនទូទៅ។ ប៉ុន្តែអាហារទាំងនោះសម្បូរទៅដោយជាតិស្ករ ជាតិខ្លាញ់ កាឡូរីខ្ពស់ និងកាហ្វេអ៊ីនដែលធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងចំពោះសុខភាពផងដែរ។ បើទោះជាមានវិធីសាស្រ្តច្រើនយ៉ាង និងវិធីធ្វើភេសជ្ជៈបណ្តេញជាតិពុលអាក្រក់ៗចេញពីរាងកាយយ៉ាងណាក៏ដោយ ប្រសិនជាអ្នកបញ្ឈប់ ឬកាត់បន្ថយអាហារអស់ទាំងនោះ រួចបែរមកទទួលទានអាហារសុខភាពដូចជា បន្លែ ផ្លែឈើ សាច់មាន់ និងបន្ថែមជាមួយការទទួលទានតែបៃតង ៤ ទៅ ៥កែវក្នុងមួយថ្ងៃនោះ អ្នកនឹងទទួលបានគុណប្រយោជន៍ចំពោះសុខភាពយ៉ាងច្រើន ថែមទាំងអាចបង្ការជំងឺផ្សេងៗជាច្រើនមុខបានផងដែរ។

បើទោះជាការតមអាហារអស់ទាំងនោះក្នុង១អាទិត្យដំបូងធ្វើឱ្យអ្នកអស់កម្លាំង ល្ហិតល្ហៃ ឬឃ្លានខ្លាំងខុសពីធម្មតាក៏ដោយ តែបន្ទាប់ពីអ្នកបញ្ឈប់ការទទួលទានអាហារអស់ទាំងនោះបាន១អាទិត្យអ្នកនឹងត្រលប់មកសភាពប្រក្រតីធម្មតា ហើយឃើញពីភាពខុសប្លែកក្នុងរាងកាយ និងអត្ថប្រយោជន៍ដែលអ្នកនឹកស្មានមិនដល់ដូចខាងក្រោមនេះ៖

# ស្រកទម្ងន់

វិធីសាស្រ្តនេះមិនត្រឹមតែជួយឱ្យអ្នកមានសុខភាពល្អនោះទេ តែថែមទាំងធ្វើឱ្យអ្នកស្រកទម្ងន់ ក្បាលពោះរាបស្មើស្អាត អារម្មណ៍របស់អ្នកនឹងល្អប្រសើរជាងមុនស្ទើរតែមិនគួរឱ្យជឿ។

Woman Posing With A Scale And Big  Size Pants

# មានកម្លាំង និងស្រស់ស្រាយពេញមួយថ្ងៃ

អ្នកនឹងសង្កេតឃើញថាអារម្មណ៍របស់អ្នកនឹងប្រែជាល្អ ស្រស់ស្រាយជាងមុន ក្រោកពេលព្រឹកពេញដោយកម្លាំងពលំ ស្រស់ថ្លា មិនមានភាពងោកងុយ ខ្ជិលច្រអូសនោះទេ។

Morning Look01

# ជំនួយការគេង


តាមការស្រាវជ្រាវរកឃើញថាការទទួលទានស្ករ ខ្លាញ់ និងកាហ្វេអ៊ីនច្រើនពេកអាចធ្វើឱ្យប៉ះពាល់ដំណេកពេលយប់របស់អ្នក ធ្វើឱ្យមានបញ្ហាដល់ដំណើរការជាតិគីមីក្នុងខួរក្បាលនៅពេលគេង។ ដូច្នេះនៅពេលដែលអ្នកបញ្ឈប់អាហារដែលមានជាតិស្ករ ជាតិខ្លាញ់ និងកាហ្វេអ៊ីនទាំងនេះ អ្នកនឹងគេងលក់បានយ៉ាងស្រួល ដោយគ្មានការភ័យបារម្ភអ្វីឡើយ។

Gettyimages 1126442620

# ប្រព័ន្ធភាពស៉ាំរឹងមាំ

ក្រោយបញ្ឈប់ការទទួលទានអាហារដែលប៉ះពាល់ដល់សុខភាព នឹងអាចជួយធ្វើឱ្យប្រព័ន្ធភាពស៉ាំក្នុងរាងកាយរបស់អ្នកកាន់តែរឹងមាំ អាចប្រយុទ្ធ ប្រឆាំងនឹងជំងឺផ្សេងៗជាច្រើនមុខ ជាពិសេសការពារជំងឺផ្តាសាយបានយ៉ាងមានប្រសិទ្ធភាព។

10 Amazing Facts About Your Immune System 722x406

# ជំនួយដល់ការធ្វើលំហាត់ប្រាណ

ការតមអាហារដែលប៉ះពាល់ដល់សុខភាពរាងកាយ នឹងធ្វើឱ្យអ្នកអាចផ្តោតអារម្មណ៍ដល់ការថែទាំរូបរាងកាយរបស់អ្នកល្អប្រសើរជាងមុន ដូចជាធ្វើឱ្យអ្នកចេះស្រលាញ់ខ្លួនឯង ចង់ហាត់ប្រាណដើម្បីសុខភាព ដើម្បីឱ្យរូបរាងស្រស់ស្អាត និងមានសុខភាពល្អជាដើម។

File 20200604 130929 Iutdtd

ឃើញទេ ការបញ្ចេញជាតិពុលក្នុងរាងកាយដោយវិធីងាយៗ ដោយគ្រាន់តែបញ្ឈប់ចំណីអាហារមិនល្អអស់ទាំងនេះដូចជាអាហារជាតិស្ករ ជាតិខ្លាញ់ កាហ្វេអ៊ីន និងអាហារធ្វើពិជាតិស្ករតែមួយខែ អ្នកនឹងទទួលបានគុណសម្បត្តិដ៏លើសលប់ ថែមទាំងអាចស្រកទម្ងន់បានដល់ទៅ ៣គីឡូក្រាមផងដែរ៕