ថ្មីៗនេះតាមរយៈសារព័ត៌មាន និង Haters ជាច្រើនបានធ្វើការរិះគន់ចំៗចំពោះអតីតក្រុមតារាចម្រៀង 2NE1 គឺ Park Bom ជាខ្លាំងចំពោះការផ្លាស់ប្តូររូបរាងរបស់នាងដែលមានសភាពឡើងទម្ងន់ខ្លាំងខុសពីមុន។ ដោយមានសារព័ត៌មានខ្លះបែរជាចោទប្រកាន់ថាសមាជិក 2NE1 បានទុក Park Bom ចោលមិនអើពើ ធ្វើឱ្យមានប្រតិកម្មជាខ្លាំងតាមរយៈហ្វេនៗអ្នកគាំទ្រពិតប្រាកដរបស់ 2NE1 ។
ការពិតទៅសមាជិក 2NE1 ទោះត្រូវរំសាយក្តី តែមិត្តភាពនៅតែមានភាពល្អជិតស្និទ្ធដដែល ហើយការចោទប្រកាន់លើសមាជិក 2NE1 ដែលទុក Park Bom ចោលមិនរវល់ធ្វើឱ្យ Park Bom ឡើងទម្ងន់ខ្លាំងអាក្រក់មើលព្រោះការកែសម្រស់ពិតជាខុសពីការពិតទាំងស្រុង។ ដោយការប្រែប្រួលរូបរាងរបស់ Park Bom ជារឿយៗមិនមែនដោយសារតែការសម្ផស្សឡើយ តែមកពីជំងឺផ្ទាល់ខ្លួនទៅវិញទេ ដោយបញ្ហានេះអ្នកគាំទ្រនាងសុទ្ធតែបានដឹង។
តាមរយៈគណនីហ្វេសបុកផេកជាផ្លូវការរបស់ហ្វេន 2NE1 កម្ពុជា ឱ្យដឹងថា៖ « សូមចែករំលែកចំណេះដឹងបន្តិចក្រែងមិនទាន់មានអ្នកដឹង 🙂
ជម្ងឺ Lymph node ដែល PARK BOM មានប្រចាំកាយជាជម្ងឺប្រភេទម៉្យាង ដែលជម្រុញអោយអ្នកជម្ងឺកេីតកូនកណ្តុរផ្នែកបំពង់កនិងផ្នែកក្បាល ពេលខ្លះអាចនឹងចេញទឹករងៃនៅបំពង់ក ហេីមមុខហេីមខ្លួនបេីសិនសម្រាកមិនគ្រប់គ្រាន់ ហេីមមួយកំណាត់លេី ងាយនឹងទ្បេីងគីទ្បូ ងាយនឹងស្រក បេីសិនជាស្រែកខ្លាំង នឹងហេីមបំពង់ក ហេតុដូចនេះទេីបត្រូវអោយអ្នកជម្ងឺញាំនិងសម្រាកអោយបានដឹតដល់ មិនតែប៉ុណ្ណោះ PARK BOM ក៏មានជម្ងឺម៉្យាងទៀតហៅថា ADHD ដែលពាក់ព័ន្ធនឹងផ្លូវចិត្ត ដែលគាត់នៅបន្តញាំថ្នាំជារៀងរាល់ថ្ងៃ អាចនឹងពេញមួយជិវិត គាត់មានបញ្ហានេះចាប់តាំងពីកាលរៀននៅសហរដ្ឋអាមេរិកម៉្លេះ
វាមិនមែនជារឿងកំប្លែងលេងសេីច រឺរិះគន់សេីចចម្អក ចែករំលែកកក្អាក់កក្អាយលេីរឿងបែបនេះនោះទេ សប្បាយអរទៅណា បេីគ្មានពាក្យល្អ សរសេីរកុំនិយាយក៏គ្មាននរណាថាយេីង គ ដែរ យេីងធ្លាប់មានសមាជិកគ្រួសារណាម្នាក់ឈឺយេីងពិបាកចិត្ត ដល់ពេលគាត់ កុំអាងថាមិនជាប់សាច់ឈាម អាងតែជាតារារិះគន់ម៉ាចាស់ដៃ សមអត់?
ចឹងបាននៅត្រង់កាលៈទេសៈខ្លះ ចំណេះដឹងពិតជាសំខាន់ សម្រាប់មនុស្សទាំងពួងមុនហាមាត់រឺធ្វេីទង្វេីអ្វីមួយដោយគ្មានការពិចារណា»។
ហើយបន្ថែមពីការបកស្រាយជំងឺផ្ទាល់ខ្លួនរបស់ Bom ថ្មីនេះបើយោងតាម 2NE1 កម្ពុជា ដដែលបានឱ្យដឹងថា៖ « ក្តៅៗ] PARK BOM ធ្វេីបទសម្ភាសន៍ជាមួយសារពត៌មានតាមទូរស័ព្ទដោយផ្ទាល់ព្រឹកនេះ អំពីការវិលត្រលប់មកវិញ នៅខែកញ្ញា និងរូបរាងរបស់គាត់:
Park Bom: “ខ្ញុំមិនបានគិតច្រេីនទេពីដំបូង តែនៅពេលឃេីញថាមនុស្សម្នាគិតថាជាបញ្ហា ខ្ញុំអស់សំណេីច ស្អីគេហ្នឹង? ដំបូងខ្ញុំថានឹងចាប់ផ្តេីមហាត់ប្រាណនៅថ្ងៃសុក្រខាងមុខនេះ តែខ្ញុំសម្រេចចិត្តថាចាប់ផ្តេីមពីថ្ងៃស្អែកនេះតែម្តងទៅ ខ្ញុំគិតថាពេលគេប្រតិកម្មនឹងរូបរាងខ្ញុំជាកម្លាំងចិត្តអោយខ្ញុំហាត់ប្រាណមកវិញ ខ្ញុំតែងចង់តមអាហារណាស់ តែលេីកនេះខ្ញុំនឹងត្រៀមខ្លួនរួចរាល់ ហេីយខំជាងមុន, Album ថ្មីតាមពិតគឺរួចរាល់បាត់ទៅហេីយ Album នោះពិតជាអស្ចារ្យណាស់ ខ្ញុំគ្រោងនឹងមកវិញរដូវស្លឹកឈេីជ្រុះខែកញ្ញាជាមួយ Album ថ្មីនិងជាមួយរូបរាងថ្មីផងដែរ”
D-Nation បកស្រាយម្តងហេីយតែ Park Bom ផ្ទាល់មិនអស់ចិត្តបកស្រាយទៀត យ៉ាងណាថែសុខភាពសិនណា ស្រលាញ់ណាស់ Queen ❤️👑 »។
ហេតុនេះហើយសូមមហាជនឈប់យល់ច្រលំចំពោះព័ត៌មានវាយប្រហារទៅលើ Park Bom និង 2NE1 ទៀតទៅ ពួកនាងកំពុងតែរឹងមាំហើយ។ ហើយរាល់បញ្ហាទាំងនេះមានតែអ្នកគាំទ្រ Backjack 2NE1 ពិតប្រាកដទេទើបយល់ច្បាស់ ថាមិនដូចពាក្យចចាមអារាមនោះទេ៕
ប្រភព៖ 2NE1 កម្ពុជា