ទំនាស់ ! ដីម្តាយ កូនលួចដាក់ឈ្មោះខ្លួនឯង តែអភិបាលខេត្ត ដោះស្រាយជូនប្រកបដោយគតិយុត្តិធម៌ ស្តាប់ហើយគួរឱ្យគោរពខ្លាំង សរសើរសំណាងអ្នកខេត្តពោធិ៍សាត់ណាស់ (មានវីដេអូ)

ឯកឧត្តម ម៉ៅ ធនិន ​ត្រូវ​បាន​តែងតាំង​ជាអភិបាល​ខេត្តពោធិ៍សាត់ នៅថ្ងៃទី ៧ ខែឧសភា ឆ្នាំ២០១៤  ដែលលោកអភិបាល  ត្រូវបានគេស្គាល់ថា ​ជាអភិបាលខេត្តដ៏ល្អមួយរូប តែងតែធ្វើការដោះស្រាយ​បញ្ហា​ជូន​​ប្រជាពលរដ្ឋ​បាន​ទាន់​ពេល​វេលា ដោយ​រដ្ឋបាល​ខេត្ត​ក៏​មាន​​ត្រៀម​ និង​រៀបចំ​ក្រុម​ការងារ​ដោះស្រាយ​ជូន​បាន​ឆាប់​រហ័ស​ និង​គ្រប់​ពេល​ផងដែរ។

5afe7ad3bc09a_1526626980_medium

ក្រៅជា​អភិបាល​ខេត្ត​មួយ​រូប​មាន​ភាព​​លេចធ្លោ​​ក្នុង​កិច្ច​ការងារ​ និង​មាន​ការ​គោរព​ស្រលាញ់​ពី​ប្រជាពលរដ្ឋ​ជា​​ច្រើន ពិសេស​អ្នក​ខេត្ត​ពោធិ៍សាត់​ ឯកឧត្ដម ម៉ៅ ធនិន អភិបាល​ខេត្ត​ពោធិ៍​សាត់​ ធ្លាប់បានបាន​ប្រកាស​ បើក​ទូរសព្ទ​ចំនួន​ពីរ​ប្រព័ន្ធ​របស់​ឯកឧត្ដម​ផ្ទាល់​ឱ្យ​ប្រជាពលរដ្ឋ​អាច​ទូរសព្ទ​ទៅ​គ្រប់​ពេល​ ​ក្នុង​ករណី​មាន​ការបន្ទាន់​ ដូចជា​ការ​រំលោភ​បំពាន​សិទ្ធិ​​ និង​ការ​ប្រព្រឹត្តិ​អំពើព្រៃផ្សៃ ផ្ទុយ​ពី​ច្បាប់​កំណត់ ហើយឯកឧត្ដម​ថា ទោះ​ស្ថិត​នៅ​ក្រៅ​ប្រទេស​ក៏​លើក​ទូរសព្ទ​ដែរ ព្រោះ​ថា​នេះ​គឺជា​សុខទុក្ខ​របស់​បងប្អូន​នៅ​ទូទាំង​ខេត្ត។

82953436_778382749418846_1874839477309134059_n

ហើយថ្មីៗផងដែរ ​មានវីដេអូមួយបានលេចធ្លាយនៅលើបណ្តាញសង្គមហ្វេសប៊ុក ក្នុងពេលដែលលោកអភិបាលខេត្តរូបនេះ បានធ្វើវេទិកាដោះស្រាយវិបត្តិជូនប្រជាជន ក្នុងវិវាទ « ដីរបស់ម្ដាយ លួចធ្វើប្លង់ដាក់ឈ្មោះខ្លួន »  ដែលគ្រាន់តែស្តាប់ការវែកញែករបស់អភិបាលពិតជាមានគតិបណ្ឌិតខ្ពស់  សម្តីសមរម្យគួរឱ្យគោរពមែនទែន ​រហូតផ្ទុះការស៊ែរចែករំលែក និងកោតសរសើរពេញបណ្តាញសង្គមតែម្តង ​ពិសេសមានអ្នកសរសើរថា  អ្នកពោធិ៍សាតសំណាងណាស់ដែលមានអភិបាលខេត្តល្អមួយរូបនេះ។


101927759_778382642752190_8760661218808503052_n

101802621_778382506085537_7563119486080722964_n

ដើម្បីជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោម ៖