ដូចយើងបានដឹងរួចមកហើយថា សព្វថ្ងៃនេះមានផលិតផលគ្រឿងសម្អាងជាច្រើនចរាចរណ៍នៅក្នុងប្រទេសយើង ទាំងផលិតផលក្រៅស្រុកជិតខាង និងប្រទេសជឿនលឿនល្បីខាងគ្រឿងសម្អាងតែម្តង។ យ៉ាងណាមិញ មិនមែនរាល់ផលិតផលថ្លៃ និងល្បីឈ្មោះសុទ្ធតែល្អទាំងអស់នោះទេ ពេលខ្លះវាក៏មានលាយសារធាតុបារតប៉ះពាល់ដល់ស្បែក និងផលិតផលខ្លះអាចជាផលិតផលក្លែងក្លាយក៏ថាបាន។
ដូច្នេះដើម្បីដឹងពីផលិតផលដែលអ្នកប្រើប្រាស់មានលាយសារធាតុដែលហាមឃាត់បារត ដែរឬក៏អត់ យើងខ្ញុំនឹងធ្វើការដកស្រង់ពីវិធីពិសោធន៍ដូចខាងក្រោម៖
បងប្អូនអាចយកក្រដាសអាលុយមីញ៉ូមសម្រាប់អាំងត្រីឬសាច់ ផ្នែកខាងក្នុង យកសំឡីត្បាល់ត្រចៀក បៀកសាច់ឡេ ឬ សាច់ម្សៅដែលបងប្អូនកំពុងប្រើប្រាស់ ត្រដុសវាប្រហែល១នាទី នោះលទ្ធផលនឹងបង្ហាញអោយឃើញជាក់ជាមិនខាន បើនៅលើសំឡីបង្ហាញពណ៌ខ្មៅ ប្រាកដណាស់គឺផលិតផលនោះមានផ្ទុកសារធាតុបារត ដែលប៉ះពាល់ដល់សុខភាពស្បែកធ្ងន់ធ្ងរនៅពេលអនាគត បើសំឡីនោះរក្សាពណ៌នៅដដែល បញ្ជាក់ថាផលិតផលរបស់បងប្អូនមានសុវត្ថិភាពក្នុងការប្រើប្រាស់។
បញ្ជាក់ខ្ញុំធ្វើតេស្តផលិតផលដែលខ្ញុំប្រើរួចហើយ ខ្ញុំប្រើផលិតផលជប៉ុន និង កូរ៉េ ដែលជាម៉ាកត្រឹមត្រូវ ចំណែកសំឡីពីរដែលបង្ហាញពណ៌ខ្មៅ គឺផលិតផលដែលលក់តាមអនឡាញ នៅក្នុងស្រុកយើងនេះឯង ខ្ញុំមិនបង្ហាញម៉ាកយីហោប្រ៊េនទេ សូមបងប្អូនធ្វើតេស្តដោយខ្លួនឯងទៅ។
ខ្ញុំជាអ្នកប្រើប្រាស់នូវផលិតផល ថែរក្សាស្បែក ដែលមានប្រ៊េនច្បាស់លាស់ មិនមែនជាអ្នកលក់ផលិតផលអីទេ ហើយក៏មិនមែនជាតំណាងចែកចាយអីដែរ។
ប្រភព : Putheary Kvan