ថ្មីៗនេះលោកអ៊ុ មួយរូប ធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើលនូវគំនិតច្នៃប្រតិដ្ឋរបស់លោកអ៊ុំ រហូតសម្រេចបានរថយន្តផលិតដោយដៃ កែច្នៃរូបរាងពីធុងសាំង តែអាចបើកបរបានមិនចាញ់រថយន្តទំនើបចេញពីក្រុមហ៊ុនធំៗឡើយ។
លោកអ៊ុំ មានឈ្មោះថា ឡាវី មានទីលំនៅខេត្តកំពង់ចាម ដោយអ៊ុំបានរ៉ាយរ៉ាប់ថា ការចាប់ផ្តើមគំនិតផលិតរថយន្តនេះដំបូងដោយសារតែចៅរបស់លោកអ៊ុំ បានរអ៊ូថាមិនចូលចិត្តជិះឡាន ឬបើកឡានឡើយ។ ដូច្នេះលោកអ៊ុំក៏បានរកនឹកគំនិតច្នៃប្រតិដ្ឋរថយន្តនេះឱ្យមានភាពងាយស្រួលដោយស្នាដៃខ្លួនឯងវិញ។
រថយន្តនេះ ត្រូវបានដឹងថា មានតួរថយន្តផលិតពីធុងសាំងតែម្តង ដោយមានការកែច្នៃកុងទ័រពីម៉ូតូអាសង់ ដៃចង្កូតឡានពីឡានកាម៉ារីគូទស្វិត កញ្ចក់ពីម៉ូតូ Fini បូប ពីអាគុប ៥០ សាកស៊ីផលិតពីទីបជ្រុង ស្តុកវីណូ ស៊ីផ្លេពីម៉ូតូធម្មតា ឯកាងដែកពត់តោនដោយខ្លួន និងដៃឃ្លោងពីឡានកូរ៉ូណា ។
គួរឱ្យដឹងផងដែរថា រថយន្តនេះលោកអ៊ុំផលិតចំណាយពេលដល់ទៅជិត ២ខែ ដោយការចំណាយថ្លៃផលិតប្រមាណជា ១០០០ដុល្លារ តែប៉ុណ្ណោះ។
ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម ៖