វាសនាមនុស្សម្នាក់ៗមើលមិនឃើញ ពេលនេះអ្នកក្រ អ្នកលំបាក មិនប្រាកដថាគ្មានអ្វីប្រែប្រួលនៅពេលខាងមុខទេ សំខាន់តើអ្នកណាដែលធ្លាប់ហុចដៃជួយ អស់ពីចិត្តពីថ្លើមកាលពីអ្នកមានបញ្ហា។
យ៉ាងណាមិញ ថ្មីៗនេះបុរសម្នាកដែលធ្លាប់មានប្រវត្តិជូរចត់ក្រលំបាក ដោយទទួលបានការលើកទឹកចិត្តពីបុរសដែលធ្លាប់ធ្វើជាប៉ូលិស បានខិតខំហែលឆ្លងជីវិត រហូតមានថ្ងៃនេះ។ ហើយទោះបុរសដែលធ្លាប់ជួយធ្លាក់ខ្លួនយ៉ាងណាក៏ដោយ តែនៅតែមានចិត្តគោរព ស្រលាញ់ និងដឹងគុណជានិច្ច រហូតទទួលបានការកោតសរសើរខ្លាំងពីអ្នកលេងបណ្តាញសង្គម។
តាមរយៈគណនីហ្វេសប៊ុក យ៉ុង សៀន បានរៀបរាប់ឱ្យដឹងថា៖ « គាត់ជាមនុស្សដែលខ្ងុំគោពស្រលាញ់ ទោះគាត់ជាអ្នករេីសអេតចាយមិនស្អាតស្អំតែខ្ងុំស្រលាញ់ចូលចិត្តគាត់ ខ្ងុំស្គាល់គាត់ទាំងពីគាត់នៅធ្វេី Police រហូតគាត់ធ្នាក់ខ្លួនបែបនេះតែប្រពន្ធ ខ្ងុំតែងប្រាប់ម៉ាក់ខ្ងុំថាម៉ាក់ហា៎ ពេលគាត់ចង់ញុាំអីម៉ាក់ឲគាត់ញុាំទៅ ព្រោះកូនស្គាល់គាត់ 10 ឆ្នាំហេីយ ពេលកូននៅតូចគាត់ទិញឲកូនញាុំរហូត កូនមិនបំភ្លេចបានទេ ♥️ កាលខ្ងុំនៅតូចក្រគ្មានអ្វីដូចកូនគេទេ គាត់តែងតែប្រាប់ថាខិតខំរៀនសូត្រណាក្មួយ ធំឡេីងក្មួយមានអ្វីគ្រប់យ៉ាងដូចកូនគេហេីយ ♥️ ទំរាំខ្ងុំមានថ្ងៃនេះ មានអ្វីគ្រប់យ៉ាង ព្រោះការមេីលងាយ គ្រួសារអែងមានអី មេីលគ្រួសារអញផង 🙂 ខ្ងុំថាថ្ងែនេះខ្ងុំក្រ មិនប្រាកដថាថ្ងៃមុខទៀតខ្ងុំនៅតែក្រទេ 😉👍🏻 ពេលយេីងក្រ កុំភ្លេចអ្នកដែលប្រដៅយេីង លេីកទឹកចិត្តយេីង😊♥️ មនុស្សកុំមេីលងាយមនុស្ស 😁👍🏻 »។
សូមទស្សនាវីដេអូខាងក្រោម ៖