ភ្ញាក់ព្រើត! ល្បីថាកោះស្តេចគ្រាន់តែស្រុះបង្គា ក្តាម និងឆាមឹក ថ្លៃឈ្នួលជិត ៦០ដុល្លារ ​ពេលនេះរឿងពិតបានបកស្រាយយ៉ាងច្បាស់ពីអ្នកលក់ហើយ

ថ្មីនេះមានគណនីហ្វេសប៊ុកមួយឈ្មោះ Vannak Nheb បានរិះគន់ទាក់ទងនឹងការទៅលេងកោះស្តេចថាកោរកាប់សាច់  គ្រាន់តែស្រុះបង្គា ក្តាម និងឆាមឹក ថ្លៃឈ្នូលជិត 60ដុល្លារហើយថែមទាំងផ្តាំផ្ញើអ្នកដែលទៅលេងកោះនេះសូមសួរពីតម្លៃគេអោយបានច្បាស់!កោះគេកោះស្តេចទៀតផង។

103450745_3232704726787045_3259712770631318828_o

S 578

យ៉ាងណាមិញមកដល់ថ្ងៃនេះផងដែរតាមរយៈ រដ្ឋបាលស្រុកគិរីសាគរ បានចេញមុខបកស្រាយថា៖

ដោយទទួលបានព័ត៌មាន ពីការបង្ហោះលើបណ្តាញសង្គម Facebook ដែលមានម្ចាស់គណនី ឈ្មោះ vannak nheb លើតំលៃសេវាចំអិនម្ហូប សរុបចំនួន ២១០០ របស់ម្ចាស់ផែឈ្មោះ ចែ រិត ដែលមានទីតាំងស្ថិតនៅភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង ។ អាជ្ញាធរស្រុក ឃុំ បានចុះអប់រំណែនាំ ព្រមទាំងបានឲ្យម្ចាស់ផែ បំភ្លឺពីករណីនេះ ដល់អាជ្ញាធរមូលដ្នាន និងសាធារណជន ព្រមទាំងភ្ញៀវទេសចរណ៍ បានយល់ច្បាស់អំពីករណីខាងលើនេះ ។

We 2

ម្ចាស់ផែបានរៀបរាប់លំអិត ប្រាប់ដល់អាជ្ញាធរ នឹងបញ្ជាក់ថា ៖ ១.ចំពោះតម្លៃធ្វើម្ហូប គាត់សរសេរជារួម ២១០០ ស្មើនឹង ២១០ ០០០ រៀល ( មិនមែនគិតជាលុយបាតទេ )នេះជាទំលាបទូទៅរបស់អ្នកភូមិកោះស្តេច ដើម្បីងាយស្រួលក្នុងការកត់ត្រាបញ្ជី ។ ២. ក្នុងតម្លៃរួមនេះ គឺគាត់បានធ្វើម្ហូប៣ មុខ ទី១ ឆាក្តាម ១០ គីឡូ ក្នុង១គីឡូ ១០០ រឺស្មើ ១០ ០០០ រៀល ទី២ ឆាមឹក ៥ គីឡូ ក្នុង១គីឡូ ១០០ រឺស្មើ ១០ ០០០រៀល ស្រុះបង្គារ ១០ គីឡូ ១ គីឡូ ៥០ រឺស្មើ ៥ ០០០ រៀល និងទឹកត្រី ១ ដប ១០០ រឺស្មើ ១០ ០០០ រៀល ។ សរុបរួម ចំនួន ២១០០ ស្មើ ២១០ ០០០ រៀល មិនមែន ៦០ ដុល្លារ ការបង្ហោះនោះទេ ។


៣.ចំពោះតម្លៃចំអិនខាងលើ ជាតម្លៃទូទៅ មិនបានយកលើសតាមតែចិត្ត ដូចពាក្យគេថានោះទេ។ ម្យ៉ាងទេ ចំពោះម្ចាស់ គណនី ឈ្មោះ vannak nheb បង្ហោះឃ្លីបវីដេអូ ក៏មិនត្រឹមត្រូវដែរ ដោយមិនបានបង្ហាញពីមុខម្ហូបផ្សេងៗទៀត ដែលជាហេតុធ្វើឲ្យសាធារណជន ភ័ណច្រឡំ គិតថាតម្លៃនោះ គ្រាន់តែថ្លៃស្រុះបង្គា តែ១មុខ។

ក្រោយពីទទួលបានការបំភ្លឺពីម្ចាស់ផែឈ្មោះ ចែ រិត ក្រុមការងារ បានណែនាំ ទៅម្ចាស់ផែ ក៏ដូចជាម្ចាស់ផែដ៏ទៃទៀត ។

១.ម្ចាស់ផែ ត្រូវនិយាយប្រាប់អំពីតម្លៃសេវានានា និងតម្លៃគ្រឿងសមុទ្រផ្សេងៗ ឲ្យបានច្បាស់លាស់ ដល់អតិថិជន។

២ .ត្រូវគិតប្រាក់ ជាប្រាក់រៀល ជៀសវាងការភ័ណច្រឡំ គិតថាជាប្រាក់បាត ដែលមានអត្រាប្តូរប្រាក់ខ្ពស់ ដូចករណីខាងលើ ។

៣. ត្រូវរក្សាភាពត្រឹមត្រូវ នៃជញ្ជីង៕

Capture1 5

T4