តើអ្នកដឹងទេ ? ស្នេហាពិត ក្តីសុខពិត គឺនៅពេលអ្នកធំដឹងក្ដី និងមានភាពចាស់ទុំខ្លាំង ហើយពេលនោះអ្នកនឹងចាប់ផ្តេីមគិតរឿងសំខាន់ៗ និងច្បាស់លាស់ជាងមុនដូចជា៖
-មិនចាប់អារម្មណ៍ ឬមានពេលវេលានិយាយទូរស័ព្ទ លេងឆាត ជាមួយគ្នាពេញមួយថ្ងៃ ឬច្រេីនម៉ោងសឹងតែគ្រប់ពេលទៀតហេីយ
-លែងថតរូបគូជាមួយគ្នារាល់ថ្ងៃ បង្អួតភាពផ្អែមល្ហែមលេីបណ្តាញសង្គម
-លែងដេីរលេង ឬធ្វេីអ្វីឥតប្រយោជន៍ដូចស្នេហាក្មេងៗ
-ឈប់ដេីរលេង ដេីរចាយឥតប្រយោជន៍ ឬជួបគ្នាសឹងតែរាល់ពេល
-លែងចង់ ឬកាត់បន្ថយការដើរលេងជាមួយមិត្តភក្តិដូចមុន
តែអ្នកទាំងពីរ ដែលជាគូស្នេហ៍ពិត នឹងចាប់ផ្តេីមគិតរឿងច្បាស់លាស់ សម្រាប់អនាគតអ្នក ដូចជា៖
-ពិភាក្សាគ្នាថានឹងធ្វេីការងារ ឬរកស៊ីអ្វីដេីម្បីអនាគតសុភមង្គលរបស់អ្នក?
-ពេលណាទេីបមានលទ្ធភាពដឹកដៃគ្នាសាងអនាគត
-នាំគ្នាប្រឹងប្រែងរកលុយ ធ្វេីការសន្សំទុកដាក់
-រៀបផែនការទិញរបស់ធំៗដេីម្បីសុភមង្គល ដូចជាទិញផ្ទះទិញដី ទិញឡាន បង្កេីនមុខរបរ និងរកលុយដើរលេងកន្លែងឆ្ងាយៗជាមួយគ្នា.........នេះហេីយទេីបហៅថាស្នេហាច្បាស់លាស់ពិតប្រាកដ!
ហើយក្រោយពីអ្នកមានផែនការ និងគិតគូរច្បាស់លាស់ហើយ ច្បាស់ណាស់អ្នកនឹងអាចកសាងគ្រួសារដែលអ្នកប៉ងបានជោគជ័យដែលរំពឹងទុក ហើយពេលនោះហើយទើបអ្នកដឹងថា គ្មានអ្វីដែលមានក្តីសុខជាងការបានរស់នៅជាមួយមនុស្សដែលខ្លួនស្រលាញ់ និងមានចំណងដៃកូនតូចដ៏គួរឱ្យស្រលាញ់ជាសាក្ខីភាពនៃក្តីស្នេហាឡើយ។
ការដើរលេងជាមួយមិត្តភក្តិច្បាស់ណាស់ថាពិតជាសប្បាយមែន ជាមួយនឹងការជួបជុំមិត្តចាស់ថ្មីប្រកបដោយរីករាយ តែពេលអ្នកចាស់ទុំល្មមអ្នកនឹងស្រលាញ់ជីវិតដ៏មានក្តីសុខស្ងប់ស្ងាត់ជាមួយនឹងគ្រួសារដ៏តូចមួយរបស់អ្នកជាមិនខាន៕
អត្ថបទ៖ ក្នុងស្រុក
Credit pic រស្មី