ជាង ៨០០លានរៀល ថវិកាបានមកពីការលក់ស្លាកលេខពិសេស “កម្ពុជា ៥” ត្រូវបានប្រគល់ជូនមូលនិធិគន្ធបុប្ផា

កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ កន្លងទៅនេះ ក្រសួងសាធារណការ និងដឹក ជញ្ជូនបានបើកឱ្យដំណើរការជាផ្លូវការនៃការលក់លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួនសម្រាប់រថយន្តដែលមាន លក្ខណៈពិសេសអាចកម្មង់តាមការពេញចិត្ត ដើម្បីបំពេញតម្រូវការនិងផ្តល់ជម្រើសសម្បូណ៌បែបជូន ប្រជាពលរដ្ឋ ហើយស្លាកលេខប្រភេទនេះបង្ហាញពីអត្តសញ្ញាណកម្ពុជា លើឆាកអន្តរជាតិ អាចកៀរគរចំណូលបន្ថែមជូនរដ្ឋ និងអាចអនុញ្ញាតឱ្យម្ចាស់រថយន្តរក្សាលេខនោះទុកសម្រាប់ចុះបញ្ជីលើរថយន្ត ថ្មីរបស់ខ្លួនក្រោយៗទៀត។

4d35d17b1780bf7cc1abfdc107f2af72 2

ហើយនាថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ២០២០ នេះ ​បើតាមរយៈ ក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងផងថា ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បាននាំយកថវិកា វិភាគទានសប្បុរសធម៌ដែលបានមកពីការលក់លេខពិសេសផ្ទាល់ខ្លួន "កម្ពុជា ៥" ទៅប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផាថវិកា ដែលបានប្រគល់ជូនលើកនេះមានទឹកប្រាក់ចំនួន ៨០០ ៤៨០ ០០០រៀល បានមកពីការដេញថ្លៃ លក់លេខពិសេសផ្ទាល់ខ្លួន “កម្ពុជា ៥” កាលពីខែមីនា ឆ្នាំ២០២០ កន្លងទៅនេះ។


5ee9bcab49c0a

គួរឱ្យដឹងផងដែរថា ការលក់លេខពិសេសផ្ទាល់ខ្លួនដែលត្រូវបានដាក់ឲ្យអនុវត្តកន្លងទៅនេះជាប្រភពចំណូលថ្មីមួយទៀត ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសាធារ ការ និងដឹកជញ្ជូនបានបង្កើតឲ្យមានការលក់ និងដេញថ្លៃលេខពិសេសផ្ទាល់ខ្លួនសម្រាប់រថយន្តដើម្បីជាគុណប្រយោជន៍ដល់ថវិកាជាតិ។ ហើយចំណូលពីការលក់លេខពិសេសផ្ទាល់ខ្លួន “កម្ពុជា ៥” ដែលទទួលបាន ទឹកប្រាក់ចំនួន៨០០ ៤៨០ ០០០រៀល គឺជាប្រវត្តិសាស្ត្រមួយដែលប្រភេទលេខពិសេសផ្ទាល់ខ្លួនមួយនេះ លក់បានក្នុងតម្លៃខ្ពស់គួរជាទីមោទនៈបំផុត៕

5ee9bcab540cb