ករណីដ៏គួរឲ្យភ្ញាក់ផ្អើលទូទាំងប្រទេសកូរ៉េខាងត្បូង ដែលជាករណីដែលបង្កឡើងដោយបុរសម្នាក់ដែលមានអាយុ ៥៧ឆ្នាំ ដែលមានឈ្មោះថា ឈូ ដូស៊ុន (Cho Doo-soon) ខណៈដែលបុរសម្នាក់នេះស្រវឹងស្រា ហើយបានចាប់ បង្ខំ ក្មេងស្រីតូចអាយុ ៨ឆ្នាំ ក្នុងកំឡុងពេលដែលនាងកំពុងតែធ្វើដំណើរទៅសាលា ។ ករណីមួយនេះបានធ្វើឲ្យមហាជនភ្ញាក់ផ្អើលជាខ្លាំង នាឆ្នាំ ២០០៨ តែកាលពីថ្មីៗនេះ ករណីមួយនេះក៏បានភ្ញាក់ផ្អើលម្តងទៀត ក្រោយពេលពិរុទ្ធជនក្នុងរឿងក្តីនេះ ជិតដល់វេលាចាកចេញពីគុក ។
ណាយ៉ុង (Na-Yong) ដែលមានវ័យត្រឹម ៨ឆ្នាំ ត្រូវគេចាប់អូសទាំងបង្ខំ ទៅបន្ទប់ទឹកនៅក្នុងវិហារសាសនាមួយ ហើយត្រូវគេរំលោភ ត្រង់ត្រចៀក ប្រដាប់ ភេទ និងតាមរន្ធ គូទ បន្ទាប់ពីរំលោ ភរួច Cho Doo-soon បាន ចាប់ក្បាលរបស់នាងជ្រមុជទៅនឹងចានបង្គន់ដើម្បីបំបាត់ភស្តុតាង ហើយក៏ប្រើប្រដាប់បូមបង្គន់ទាញយក ស្បូន និងពោះ វៀន របស់នាងយកមកលាង ហើយក៏ប្រើប្រដាប់បូមបង្គន់រុញរបស់ទាំងនេះចូលទៅក្នុងខ្លួននាងវិញ ដែលបណ្តាលឲ្យខូចខាត និងឈឺចាប់យ៉ាងដំណំ ។ បន្ទាប់ពីប្រព្រឹត្តទង្វើដ៏ សាហាវ នេះរួច ជនដែលមានឈាមជ័រជាសត្វតិរិ ច្ឆាន ម្នាក់នេះបានដើរគេចចេញ ដោយបន្សល់ទុកឲ្យក្មេងស្រីតូចដ៏អភ័ព្វម្នាក់នេះដេកនៅក្នុងថ្លុកឈាមយ៉ាងអណោចអធមជាទីបំផុត ។
បន្ទាប់ពីប្រព្រឹត្តិនូវទង្វើសត្វធាតុនេះរួច Cho Doo-soon ក៏ត្រូវចាប់ខ្លួន នឹងត្រូវកាត់ទោសជាប់ពន្ធធនាគាររយៈពេល ១២ឆ្នាំ យ៉ាងអ យុត្តិធម៌ជាទីបំផុត ។ គួរបញ្ជាក់ថា ច្បាប់នៅប្រទេសកូរ៉េបានចែងថា គ្រប់ទង្វើ ដែលបានកើតឡើងក្រោមឥទ្ធិពលនៃជាតិស្រវឹង តម្រូវឲ្យមានការសម្រាលទោសជានិច្ច ព្រោះមនុស្សដែលស្ថិតក្នុងស្ថានភាពស្រវឹងត្រូវចាត់ទុកជាមនុស្សបាត់បង់ស្មារតី ហើយបុគ្គល Cho Doo-soon បានយកលេស ដើម្បីតវ៉ានឹងតុលាការ ។ សម្រាប់ កូរ៉េ គឺគេមានច្បាប់ ច្បាប់ដែលត្រូវបានចងក្រងដោយរដ្ឋធម្មនុញ្ញ និងអនុម័តដោយរដ្ឋសភា ទោះបីជារឿងដ៏អ យុត្តិធម៌សម្រាប់ក្មេងស្រី ណាយ៉ុង ប៉ុន្តែច្បាប់ដែលបានចែង នឹងមិនអាចកែប្រែជានិរន្ត៍ តួយ៉ាងដូចជារឿងក្តីនេះអញ្ចឹងដែរ តាមស្ថានទម្ងន់ទោសរបស់ Cho Doo-soon តម្រូវឲ្យមានការឃុំឃាំងរយៈពេល ២៤ឆ្នាំ តែក្រោមលេសនៃសារធាតុស្រវឹង តុលាបានសម្រេចបន្ថយត្រឹម ១២ ឆ្នាំ ព្រមទាំងសងសំណងទៅគ្រួសាររងគ្រោះចំនួន ១២លាន វ៉ុន ដែលស្មើនឹង ១០០០០ ដុល្លារ សហរដ្ឋអាមេរិច ហើយ ពិរុទ្ធជនម្នាក់នេះ ក៏នឹងជិតដល់ពេលដែលគេដោះលែងដូចគ្នា ។ តែយ៉ាងណាមិញ ក្រោមការតវ៉ា និងឃ្លាំមើលនៃរដ្ឋាភិបាល ពិរុទ្ធជន Cho Doo-soon ក៏មិនអាចមានសេរីភាពពេញលេញដែរ ។ ដែលតម្រូវឲ្យ មានការឃ្លាំមើលជានិច្ច ពីសំណាក់មន្ត្រីមានសមត្ថកិច្ចនៃ រាជាណាចក្រកូរ៉េ ។
Cho Doo-soon ក៏បានក្លាយជាជនដែលប្រជាជន កូរ៉េ ទាំងមូលមានការស្អប់ ខ្ពើម អាចនិយាយបានថា ទោះជាមានសេរីភាព ក៏ត្រូវរស់នៅក្រោមការស្អប់ខ្ពើមរបស់ ប្រជាជនកូរ៉េទាំងមូល ។ តើអាចធានាបានទេ ថា ជននេះនឹងមិនប្រព្រឹត្តិបែបនេះជាលើកទី ២ ? វាពិតជាអយុត្តិធម៌ និងព្រៃផ្សៃជាពន់ពេក ដែលជនម្នាក់នេះបានផ្តាច់ផ្លូវអនាគតដ៏ត្រចះត្រចង់របស់នាង ជីវិតនាងនាអនាគតដែលត្រូវរស់នៅដោយក្តីរីករាយ មានការអប់រំ និងមានគ្រួសារ អាចបង្កើតកូនប្រុសស្រី តែឥឡូវនេះត្រូវជននេះបំផ្លាញគ្មានសល់ ។
សង្ឃឹមថា នាថ្ងៃអនាគត ពិភពលោកអាចនឹងមានបច្ចេកវិទ្យាជឿនលឿន ដែលអាចធ្វើឲ្យក្មេងស្រីម្នាក់នេះវិលត្រឡប់មកជាធម្មតាវិញ ដែលអាចឲ្យនាងរស់នៅយ៉ាងមានសុភមង្គលឡើងវិញ ៕
រៀបរៀងដោយ ស្តេចផារាអង់