នោះឡូយសន្លប់! ​ភ្នំទឹកកសប្បនិម្មិត ចេញរូបរាងឡើងហើយនៅខ្មែរយើង ​មិនបាច់ឆ្លងទៅលេងក្រៅប្រទេសទៀតទេ

ស្ទើរតែមិនគួរឱ្យជឿសោះថា ​ថ្មីៗនេះរូបភាពទេសភាពដូចភ្នំទឹកកក ត្រូវបានរំលេចឡើងនៅក្នុងប្រទេសកម្ពុជាយើង  ដែលបានបង្ហោះផ្សព្វផ្សាយដោយ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី  ថាជាភ្នំទឹកកកដែលអាចមកកម្សន្តលេងដោយមិនបាច់ប្រើលិខិតឆ្លងដែន ​ធ្វើឱ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើលនូវទស្សនីយភាពដ៏ល្អបែបនេះ ថែមទាំងចោទសំណួរថាវាជាភ្នំទឹកកកសប្បនិម្មិតដែលបានសាងសង់ពិតឬយ៉ាងណា?

តាមរយៈគណនីហ្វេសប៊ុកផេកជាផ្លូវការរបស់ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បានរៀបរាប់ថា៖ « ថ្ងៃ​នេះយេីងនាំគ្នា​មកថតរូប​នៅលេី​ភ្នំទឹកកក​ដោយ​មិនចាំបាច់​មាន​លិខិត​ឆ្លងដែន​ទេ​ »។ ដោយតាមការបញ្ជាក់ពីក្នុងខមិនរបស់ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បានឱ្យដឹងថា ទេសភាពថ្មីដូចភ្នំទឹកកកនេះ ស្ថិតនៅក្នុង​ឃុំ​កែវផុស​ ស្រុក​ស្ទឹងហាវ​ ខេត្ត​ព្រះសីហនុ​ ។

S 5867

តែយ៉ាងណាក៏មានអ្នកលេងបណ្តាញសង្គមបានផ្តល់មតិថានេះមិនមែនជាភ្នំទឹកកកឡើយ ​តែជាខ្សាច់ពណ៌ស  នៅមាត់សមុទ្រ ​ដែលអាចជាគម្រោងកន្លែងទេសចរណ៍ថ្មីរបស់ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ក៏ថាបាន៕


104330952_296594305080111_8742788705978659423_o

104813565_296594298413445_1371220908923322933_o

104111364_296594295080112_2697598138966121463_o

104100688_296594335080108_980711211653090895_o