ថ្មីៗនេះកង់អគ្គីសនីដំបូងគេ ដែលផលិតក្នុងកម្ពុជាយើង មានឈ្មោះថា Voltra Motor គឺជាជោគជ័យមួយសម្រាប់ប្រទេសខ្មែរយើងដែលសម្រេចបាន ដោយកង់អគ្គិសនីនេះមានសម្លេងស្ងាត់ល្អ មិនបំពុលបរិស្ថាន ចំណាយតិចបំផុតក្នុងការធ្វើដំណើរ និងតម្លៃទាបត្រឹមក្រោម 1000$ តែប៉ុណ្ណោះ។
កង់អគ្គិសនី នេះត្រូវបានផលិតឡើងតាមរយៈគំនិតច្នៃប្រឌិតដោយវិស្វករជនជាតិបារាំងម្នាក់ឈ្មោះលោក Vaudin ដែលផលិតនៅក្នុងខេត្តសៀមរាប ដោយក្រុមហ៊ុន Green e-bike តាំងពីឆ្នាំ ២០១៤ តែមានការវិវឌ្ឍន៍អាប់ដេតជាបន្តបន្ទាប់រហូតមកទល់ពេលនេះ។
កង់អគ្គិសនី e-bike នេះសាកថ្មម្ដង ប្រើបានរយៈពេល ៤ ម៉ោង ហើយអាចជិះបានជាង ៥០ គីឡូម៉ែត្រ ដោយកង់នេះដែរនៅក្នុងខេត្តសៀមរាបក៏មានជួលឱ្យជនបរទេសជិះលេងទៀតផង ដោយថ្លៃជួលកង់នេះមួយថ្ងៃគឺ តម្លៃ ១០ ដុល្លារប៉ុណ្ណោះ ទាំងភ្ញៀវបរទេស ឬ ភ្ញៀវជាតិ។
ចំពោះ តម្លៃ e-bike វិញ មួយគ្រឿងមានតម្លៃជាង ៨៩៩ ដុល្លារ ជាមួយការធានារយៈពេលមួយឆ្នាំ ហើយការសាកថ្ម នៅពេលដែលជិះអស់ គឺដោះសាកបានធម្មតា ជាពិសេសកង់នេះត្រៀមនាំចេញទៅក្រៅស្រុកបន្ថែមទៀត ប្រសិនបើនៅខ្មែរមានការគាំទ្រខ្លាំងនោះ ដោយគម្រោងនាំចេញទៅកាន់បរទេស ដូចជាប្រទេសបារាំង និងបណ្ដាប្រទេសផ្សេងៗទៀត ដែលកំពុងសិក្សាលើការប្រើប្រាស់កង់មួយនេះ ថាតើមានភាពធុន និង អាចប្រើប្រាស់បានត្រឹមត្រូវកម្រិតណា ព្រោះវាជាកង់អគ្គិសនី ។
សម្រាប់ការសាកសួរព័ត៌មានទិញកង់អគ្គិសនីនេះ ឬចង់ជួលជិះកម្សាន្តនៅក្នុងខេត្តសៀមរាប សូមទំនាក់ទំនងទៅកាន់គណនីហ្វេសប៊ុកផេក Green e-bike ឬលេខទូរស៍ព្ទ 095 700 130 ៕