ពិសេសណាស់ «សួនសត្វភ្នំពេញសាហ្វារី» ​បញ្ចុះតម្លៃត្រឹមតែ ​៥ដុល្លារ អាចចូលកម្សាន្តទស្សនាដោយសេរី ​ជាមួយការសម្តែងសត្វគ្រប់ប្រភេទ

ដូចយើងបានដឹងហើយថា «សួនសត្វភ្នំពេញសាហ្វារី» គឺជាសួនកម្សាន្ត ដែលអាចលំហែរអារម្មណ៍ជាមួយក្រុមគ្រួសារ មិត្តភ័ក្តិ ឬមនុស្សជាទីស្រឡាញ់ជាមួយសួនច្បារស្រស់ស្អាត ថែមទាំងបានថតរូបដោយផ្ទាល់ជាមួយសត្វគ្រប់ប្រភេទ អាច

អោយចំណីសត្វ ទស្សនាការប្រណាំងជ្រូក ជិះទូកលេងកម្សាន្ត ថែមទាំងបានជិះរថភ្លើងទស្សនាជុំវិញតំបន់សួនសត្វផងដែរ។

88303435_2617868245156065_4547360460738920448_o

សួនសត្វនេះ មានសត្វជាច្រើនចម្រុះគ្នារហូតដល់ប្រមាណ ៨៩ប្រភេទ ដែលអាចឱ្យអ្នកទស្សនាបានប្លែកភ្នែក សប្បាយចិត្ត ថែមទាំងបានទស្សនានូវការសម្តែងពិសេសពីសត្វបួនប្រភេទរួមមាន៖ សត្វក្រពើ សត្វបក្សី សត្វខ្លា និងសត្វអ៊ូរ៉ង់អ៊ូតង់ជាដើម ដែលសុទ្ធសឹងតែត្រូវបានបង្ហាត់បង្រៀនដោយយកចិត្តទុកដាក់ពីគ្រូជំនាញ។

103874484_3124446830944041_7479570197195815262_n

84996166_2597238413885715_4340300856197906432_o

អ្វីដែលកាន់តែពិសេសពេលនេះសួនកម្សាន្តនេះមានការបញ្ចុះតម្លៃពិសេសសម្រាប់អ្នកចូលរួមទស្សនា ដោយតម្លៃសំបុត្រ១៥ដុល្លារ ចុះសល់ត្រឹមតែ ៥ដុល្លារ ប៉ុណ្ណោះ ដោយការបង្ហាញទេពកោសល្យរបស់ដំរីនឹងចាប់ផ្តើមពីថ្ងៃទី ២១ មិថុនា ២០២០ នេះតទៅ។

103680650_2707571712852384_5350019689068635030_o

កុំឲ្យឱការបញ្ចុះតម្លៃនេះកន្លងផុតទៅអោយសោះ ដោយ សួនសត្វភ្នំពេញសាហ្វារី នេះមានទីតាំងស្ថិតនៅ ភូមិព្រែកតារត្ន័ ឃុំព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ លោកអ្នកអាចទំនាក់ទំនងកក់សំបុត្រតាមរយៈលេខទូរស័ព្ទ  070 325 327 ៕

អត្ថបទ៖ ក្នុងស្រុក


ប្រភពរូបភាព៖ សួនសត្វភ្នំពេញសាហ្វារី 

88248350_2617868555156034_8888304320785678336_o

104145464_3124446694277388_4433180391855870050_n

103943153_3124446914277366_6624667627455416894_n

104105834_3124446814277376_8562331653196297099_n

103874484_3124446830944041_7479570197195815262_n

104295222_704103383741204_5021984386912914699_o

104294107_704591927025683_1887791649470601227_o

103409965_3124447107610680_1810163224439100635_n