ការចង់បានរាងស្រក អស់ក្បាលពោះ ស្លីមស្អាតពីក្បាលដល់ចុងជើង ជាក្តីប្រាថ្នារបស់មនុស្សគ្រប់រូប ជាពិសេសមនុស្សស្រីតែម្តង តែវាមិនងាយដូចចិត្តប៉ងឡើយ ហើយប្រសិនជាប្រើប្រាស់ផលិតផលគីមីខ្លះអាចប៉ះពាល់សុខភាពដល់ថ្ងៃអនាគតទៀតផង។
ដូច្នេះសាកងាកមកប្រើវិធិធម្មជាតិវិញម្តងមើល អត់ធ្មត់ត្រឹមតែ ១០ថ្ងៃអ្នកនឹងដឹងប្រសិទ្ធភាពជាមិនខានជាមួយវិធីប្រើប្រាស់ក្រូចឆ្មារជាគោលតាមរូបមន្ត៤ខាងក្រោម ពេញចិត្តមួយណាអនុវត្តមួយហ្នឹងចុះ ៖
១ .ទឹកក្រូចឆ្មារ និងផ្លែតាសក់
-ដំបូងយកផ្លែតាសក់ ៥ ទៅ ៦ចំណិតទៅក្រឡុក ឬកិន លាយជាមួយនឹងទឹកក្រូចឆ្មារ ១ស្លាបព្រាបាយ រួចបន្ថែមទឹកស្អាត ៣ពែង។
-ក្រោយក្រឡុកបានហ្មត់ល្អហើយ ច្រោះយកតែទឹកមកទទួលទាន ជារៀងរាល់ព្រឹក
#គុណប្រយោជន៍៖ ទឹកមួយនេះជួយឱ្យប្រព័ន្ធរំលាយអាហារដំណើរការល្អ កាត់បន្ថយចំណង់ទទួលទានអាហារឱ្យទទួលទានតិចជាងមុន និងមិនសូវឃ្លានរបស់ផ្អែមៗ រួមទាំងជួយដល់ការសម្រកទម្ងន់។ ពិសេសជួយឱ្យប្រព័ន្ធការពាររាងកាយរឹងមាំ ទប់ស្កាត់ជំងឺផ្សេងៗ និងបញ្ចេញជាតិពុលពីរាងកាយបានល្អ ថែមទាំងជំនួយស្បែកទៀតផង
២. ទឹកក្រូចឆ្មារ និងជីរអង្កាម
-ដំបូងដាំទឹក ៣ពែង ឱ្យពុះ រួចបន្ថែមស្លឹកជីរអង្កាម ៤ទៅ ៤សន្លឹក រួចដាក់ទឹកក្រូចឆ្មារ ១ស្លាបព្រាបន្ថែម បើកភ្លើងតិចៗឱ្យវារលាយចូលគ្នាបានល្អ
-បន្ទាប់មក ច្រោះយកតែទឹកទុកទទួលបាន រួចអាចទទួលទានពេលណាក៏បានក្នុងមួយថ្ងៃ។
#គុណប្រយោជន៍៖ ទឹកនេះជួយឱ្យប្រព័ន្ធរំលាយអាហារដំណើរការល្អ បំបែកជាតិស្ករក្នុងរាងកាយ ធ្វើឱ្យរាងកាយស្រូបយកជីវជាតិ និងវីតាមីនផ្សេងៗបានល្អជំនួយសុខភាពរាងកាយ ពិសេសជួយដល់ការសម្រកទម្ងន់បានល្អ ។
៣. ទឹកក្រូចឆ្មារ និងខ្ញី
-ចិតខ្ញីជា ៤ ៥ចំណិង រួចដាំជាមយយនឹងទឹក ៣ពែង ហើយលាយជាមួយទឹកក្រូចឆ្មារ ១ស្លាបព្រាបាយ
-បន្ទាប់មកច្រោះយកតែទឹកវាទទួលទាន ដោយទទួលទាន ២ ទៅ៣ដងក្នុង១ថ្ងៃ។
# គុណប្រយោជន៍៖ ទឹកនេះជួយការពារការរលាករាងកាយ ជំនួយការរំលាយអាហារ បន្ថយចំណង់អាហារផ្តេសផ្តាស ជួយបញ្ចុះទម្ងន់ និងធ្វើឱ្យរាងកាយស្រូបយកជាតិទឹកបានល្អផងដែរ។
៤. ក្រូចឆ្មារ និងទឹកឃ្មុំ
-ដាំទឹក ៣ពែង រួដោយលាយជាមួយនឹងទឹកក្រូចឆ្មារ ១ស្លាបព្រាបាយ រួចទុកវាឱ្យនៅក្តៅឧណ្ហៗ
-បន្ទាប់មក ចាក់វាចូលកែវ រួចលាយជាមួយនឹងទឹកឃ្មុំ ១កូនស្លាបព្រាកាហ្វេ ហើយទទួលទានយកតែម្តងជាការស្រេច។
-អ្នកអាចលាយគ្រឿងផ្សំនេះទុកឱ្យហើយ រួចរក្សាទុកទទួលទានរៀងរាល់ព្រឹកក៏បានដែរ។
# គុណប្រយោជន៍៖ ទឹកនេះជួយឱ្យអ័រម៉ូនរាងកាយមានតុល្យភាព កាត់បន្ថយចំណង់អាហារ បង្កើនថាមពលរាងកាយ និងកាត់ខ្លាញ់ក្បាលពោះបានល្អ៕
រក្សាសិទ្ធ៖ ក្នុងស្រុក