ដូចយើងបានដឹងហើយថា ឈ្លើងគឺជាសត្វទឹកឥតឆ្អឹង ស្បែកស្វិត យឺត រអិល ដែលតាមទាមជញ្ជក់ឈាមមនុស្ស និងសត្វគ្រាប់ប្រភេទរហូតដល់ខ្សោះឈាមស្លាប់ក៏មាន ប្រសិនជាមិនបេះវាចេញឱ្យឆាប់រហ័សនោះទេ។ ដោយសត្វនេះអាចសំងំរស់នៅក្នុងខ្លួនមនុស្ស សត្វបាន បើវាមានឱកាសចូលទៅនោះ ដែលអាចប៉ះពាល់សុខភាព និងអាយុជីវិត។
ហើយថ្មីៗនេះផងដែរ ករណីឈ្លើងទាមមួយធ្វើឱ្យបុរសម្នាក់នោមចេញមកចេញឈាម ទាំងមិនដឹងមូលហេតុ តែពេលពិនិត្យទៅទើបដឹងថាគឺជាសត្វឈ្លើងរស់នៅរន្ធបង្ហូរនោមខាងក្រៅ ឃើញហើយគួរឱ្យញញើត។
នេះពើយោងតាមរយៈគណនីហ្វេសប៊ុកផេកជាផ្លូវការ របស់ មន្ទីរពេទ្យកាល់ម៉ែត្រ បានឱ្យដឹងថា៖ «
ឈ្លើងចូលតាមរុន្ធបង្ហួរនោមខាងក្រៅ!
ជាករណីកម្ររមួយ បានកើតឡើងលើអ៊ំប្រុសម្នាក់ ដោយគាត់មានការឈឺចាប់ខ្លាំង ហើយនោមមកឈាមរហូត។ បន្ទាប់ពីការមកដល់មន្ទីរពេទ្យ និងបានសួរនាំលោកអ៊ំ កើតមានអាការៈនេះបន្ទាប់ពីគាត់ចុះងូតទឹកស្រះមួយនៅជាយទីក្រុងភ្នំពេញ ដោយមានឈ្លើងចូលតាមរុន្ធបង្ហួរនោម និងគាត់បានចាប់ តែវាដាច់ជា2កំនាត់ មានមួយកំនាត់ចូលក្នុងបង្ហួរនោមខាងក្រៅរបស់គាត់។
ដោយបានប្រើឧបករណ៍ទំនើប cystoscopie ឆ្លុះមើល គ្រូរពេទ្យបាន៖
- ឈ្លើងក្នុងបង្ហួរនោមខាងក្រៅ(ប្រដាប់ភេទ)គាត់រហូតដល់ប្លោកនោម។
- ប៉ូមយកឈាមកកចេញបាន 500ml
- ហើយឃើញមានរបួសដោយឈ្លើងខាំតូចៗ 2ទៅ3mm ចំនួន5កន្លែង
- យើងបានដុតនឹង Resectoscope bipolar ដើម្បីឃាត់ឈាម ហើយបានចាប់យកឈ្លើងចេញបានដោយសុវត្ថិភាព។ អ្នកជំងឺបានស្រួលខ្លួនលែងមានការឈឺចាប់ លែងនោមឈាម ក៏ត្រលប់ទៅផ្ទះថ្ងៃបន្ទាប់។
សូមបងប្អូនប្រុងប្រយ័ត្ន ក្នុងការទៅលេង ឬចុះងូចទឹក ជាពិសេសក្នុងវដូវវស្សានេះ ព្រោះសម្បូរទៅដោយពពួកសត្វទាំង ដូច្នេះបើលោកអ្នកមានអាការៈដូចដែលបានលើកឡើង សូមអញ្ជើញមកពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេស នៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីទទួលបានការពិគ្រោះ និងព្យាបាលបានត្រឹមត្រូវ និងប្រកបដោយប្រសិទ្ធភាព »៕
ប្រភព៖ Calmette Hospital