កាលពីពេលថ្មីនេះ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ បានធ្វើការបង្ហោះ និង Lives វីដេអូបទចម្រៀងជាច្រើនបទ ច្រៀងដោយអ្នកចម្រៀងជំនាន់ថ្មី ២រូបធ្វើឱ្យមានការពេញចិត្ត និងកោតសរសើរខ្លាំងពីអ្នកលេងបណ្តាញសង្គមថា មានទឹកដមសម្លេងពិរោះក្រអួនក្រអៅខ្លាំងមែនទែន។
ហើយក្រោយពីមហាជនជាច្រើនផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះ អ្នកចម្រៀងជំនាន់ថ្មី២នាក់ ដែលមានទឹកដមសំនៀង ពីរោះឡើងគ្រលួចនេះហើយ បានធ្វើឱ្យ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន មានក្តីពេញចិត្តជាខ្លាំង ថែមទាំងយល់ព្រមអ្នកទាំងពីរមកច្រៀងនៅអគ្គនាយកដ្ឋានវិទ្យុជាតិ ទៀតផង។
ក្នុងនោះផងដែរ គេបានឃើញហ្វេសប៊ុក អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ បានបង្ហោះសារថា៖ « អ្នកចំរៀងជំនាន់ថ្មី មានឱកាស ក្រោយពីបាន ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន យល់ព្រមអ្នកទាំងពីរមកច្រៀងនៅអគ្គនាយកដ្ឋានវិទ្យុជាតិ »។
សូមទស្សនាវីដេអូចម្រៀងខាងក្រោមនេះ ៖