មួយរយៈនេះ កញ្ញា ឈិន រតនៈ ហាក់មានជោគជ័យខ្លាំង និងក្នុងវិថីសិល្បៈជាតារាចម្រៀង ដែលមានការងារមមាញឹកជាខ្លាំងនៅការចេញបទចម្រៀង ការច្រៀងតាមបណ្តាប៉ុស្តិ៍ទូរទស្សន៍ និងច្រៀងខនសឺតតាមបណ្តាខេត្តនានា សុទ្ធតែទទួលបានការគាំទ្រជាខ្លាំងពីអ្នកគាំទ្រ។
យ៉ាងណាមិញ ទោះបីជារវល់ក្នុងការងារសិល្បក្តី កញ្ញា ឈិន រតនៈ បែរជាឃើញថាមានសម្រស់កាន់តែស្អាតឡើងៗ តាមរយៈការតុបតែងខ្លួន មុខមាត់ និងការចេះរៀបចំខ្លួន បែបសម័យថ្មីមើលទៅកាន់តែស្រស់ស្អាតទាក់ទាញខ្លាំង ស័ក្តសមជាតារាល្បីដែលមានកេរ្តិ៍ឈ្មោះក្នុងសិល្បៈ។
កាន់តែភ្ញាក់ផ្អើល ស្រាប់តែពេលនេះ កញ្ញា ឈិន រតនៈ បានបង្ហោះរូបកាលពីមុនរបស់ខ្លួន និងរូបបច្ចុប្បន្ន ដោយបានសរសេររៀបរាប់ថា៖ អរគុណសម្រាប់ការមើលងាយ ដែលឃ្លានេះអាចបញ្ជាក់បានថា កាលពីមុនកញ្ញាត្រឹមតែជាក្មេងស្រីម្នាក់មិនចេះរៀបចំខ្លួន មិនទាក់ទាញដែលបែបនេះប្រាកដជាទទួលបានការពេបជ្រាយខ្លាំងពីមនុស្សជុំវិញចំពោះសម្រស់កញ្ញា តែពេលនេះកញ្ញាប្រែប្រួលហើយ ពោលជាតារាល្បីទាំងសមត្ថភាពច្រៀង និងរូបសម្រស់តែម្តង។
សូមទស្សនារូបភាពខាងក្រោម ៖