មនុស្សក្រោមមេឃតែមួយវាសនាខុសគ្នា ទោះមានជីវិតមួយដូចគ្នា តែការរស់នៅ និងជីវភាពប្រចាំថ្ងៃមិនដូចគ្នានោះទេ។អ្នកខ្លះលំបាកពីក្មេងចាស់ឡើងស្រណុក អ្នកខ្លះទោះប្រឹងយ៉ាងណា ក៏លំបាក់ដល់ចាស់ដែរ។
យ៉ាងណាមិញលោកយាយលោកតាជនជាតិភាគតិចប្តីប្រពន្ធពីរនាក់ បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមានចិត្តអាណិតអាសូរជាខ្លាំង ព្រោះតែមានវ័យចំណាស់ហើយ នៅតែលំបាករកស៊ីចិញ្ចឹមជីវិតទៀត ដើម្បីចម្អែតក្រពះ។
តាមរយៈគណនីហ្វេសប៊ុក អាចារ្យ ចិត្តធម៌ បានឱ្យដឹងថា៖ « ឃេីញលោកតាលោកយាយណាស់ គាត់ជាជនជាតិដើមភាគតិច លក់បន្លែ ផ្លែឈេីធម្មជាតិ និងចង្រិតផង។ សូមបងប្អូនជួយឧបត្ថម្ភដោយចិត្តជ្រះថ្លាផងចុះ គ្រាន់ពួកគាត់ទាំងពីរបានកម្រៃតិចតួចសំរាប់ទិញ ស្កអំបិលម្ទេសប៉ីចេង ម្លូស្លារឺថ្មាំជក់ សំរាប់លោកយាយលោកតា 🙏🙏🙏ក្រុមយេីងទៅជួបគាត់ឆាប់ៗនេះ
Seun RathaChanntho 093405022 គាត់រស់នៅខេត្ត រតនគិរី »៕