តាមការសន្យា! ថ្ងៃចូលឆ្នាំថ្មី ​ឬពិធីបុណ្យសង្ក្រាន ត្រូវបានរដ្ឋាភិបាលថៃប្រកាសសងថ្ងៃសម្រាកវិញហើយ ​ដែលមានថ្ងៃឈប់ដល់ទៅ ៥ថ្ងៃជាប់គ្នា

កាលពីថ្មីៗនេះ រដ្ឋាភិបាលថៃបានចេញសេចក្តីប្រកាសជាផ្លូវការហើយថា ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ​២០២០ នេះ នឹងក្លាយជាការសងត្រលប់នៃថ្ងៃឈប់សម្រាក សម្រាប់បុណ្យចូលឆ្នាំថ្មីថៃ ដែលត្រូវបានលុបចោលកាល​ពី​ខែ​មេសា ដោយ​សារ​វិបត្តិ ​Covid-19 កន្លងមក។

ការចេញសេចក្តីប្រកាសរបស់ អ្នកនាំពាក្យរដ្ឋាភិបាល នេះត្រូវបានធ្វើឡើងដោយគណៈរដ្ឋមន្រ្តីនៅថ្ងៃនេះក្រោយការប្រជុំសម្រេចជាផ្លូវការ ឱ្យប្រជាជនទូទាំងប្រទេសថៃបានឈប់សម្រាក ក្រោយថ្ងៃសង្ក្រាន ដែលប្រទេសថៃប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃទី ១៣-១៥ ខែមេសា ត្រូវបានផ្អាកប្រារព្ធដោយសារតែមានការរាលដាលខ្លាំងនៃការឆ្លងវីរុសថ្មីមួយនេះ។

Songkran2TH

យ៉ាងណាមិញ ​ថ្ងៃ ​២៧នេះ ​គ្រាន់តែជាថ្ងៃឱ្យសម្រាកពីការងារតែប៉ុណ្ណោះ តែមិនអនុញ្ញាតិឱ្យរៀបចំកម្មវិធី ​ឬលេងទឹកដូចរាល់ឆ្នាំដែរ  ហើយការដើរហើរគឺត្រូវតែរក្សាអនាម័យ និងគម្លាតដ៏តឹងតែងដដែល  ដោយមិនបណ្តែតបណ្តោយធ្វេសប្រហែសក្នុងការការពារវីរុស ​Covid-19  នោះទេ។

Songkran


គួរឱ្យដឹងផងដែរថា ​ដោយសារតែការប្រកាសសងថ្ងៃសម្រាក ​ធ្វើឡើងនៅ ​ថ្ងៃចន្ទ ​ទី  ២៧ ​ខែកក្កដា ​ឆ្នាំ  ២០២០ នោះ  ប្រទេសថៃនឹងមានការសម្រាកវែងជាងរាល់ឆ្នាំ ដល់ទៅ ​៥ថ្ងៃឯណោះ  បើគិតពី ថ្ងៃ  ទី ១៥ និង ២៦ ​ដែលជាថ្ងៃសោរិ៍ និងអាទិត្យជាថ្ងៃសម្រាកស្រាប់  ​ថ្ងៃ ​២៧ ​ជាថ្ងៃសងថ្ងៃឈប់សម្រាកពិធីបុណ្យសង្ក្រាន និងនៅថ្ងៃទី  ២៨ ខែកក្កដា មួយថ្ងៃទៀត ដែលជាថ្ងៃ ពីធីចម្រើនព្រះជន្មរបស់ព្រះករុណាព្រះមហាក្សត្រថៃ៕

ប្រភព៖ Khaosod

Songkrannye

Crystaldive.com Best Place For Songkran Festival On Koh Tao 1024x576