ប្រសិនជាអ្នកជាមនុស្សដែលចូលចិត្តទទួលទានអាហារនៅភោជនីយដ្ឋាន នៅខាងក្រៅពេលយប់ៗ អ្នកប្រាកដជាបានដឹងហើយថា មានក្មេងៗតូចៗ និងវ័យជំទង់ជាច្រើនបានរើសយករបរលក់ផ្លែឈើ និងម្ជូរតាមហាងនានាដើម្បីចិញ្ចឹមជិវិត។
មិនខុសពីក្មេងដទៃ ក្មេងប្រុសដែលយើងមិនដែលស្គាល់ឈ្មោះមួយរូប ដែលចំណាំថាដើរលក់ម្ជូរគ្រប់ទិសទី តែកន្លែងលក់ប្រចាំគឺ Color Cup Cambodia ត្រូវបានគេដឹងថា គឺជាក្មេងដែលតស៊ូខ្លាំងនៅក្នុងជីវិត មិនត្រឹមតែដើម្បីជីវិត តែគឺដើម្បីម្តាយខ្លួននៅឯស្រុកទៀតផង។
ក្មេងមួយរូបនេះ មានភាពរួសរាយ មានភាពកំប្លុកកំប្លែងខ្លាំងពេលហៅឱ្យភ្ញៀវជួយទិញម្ជូរខ្លួន ដែលជាហេតុធ្វើឱ្យក្មេងម្នាក់នេះ លក់ម្ជូរដាច់ជាងគេ ព្រោះតែក្តីអាណិតស្រលាញ់ពីភ្ញៀវដែលទទួលទានអាហារ ហើយការលក់ដាច់ និងតស៊ូដាច់យប់លក់ម្ចូរនេះ បានធ្វើឱ្យក្មេងប្រុសម្នាក់នេះមានជីវភាពល្អប្រសើរ ថែមទាំងមានលទ្ធភាពសង់ផ្ទះជូនម្តាយឯស្រុកទៀតគួរឱ្យសរសើរមែនទែន។
តាមរយៈគណនីហ្វេសប៊ុក Loem Soun បានរៀបរាប់ពីប្រវត្តិ ក្មេងប្រុសមួយរូបនេះថា៖ « ✅អាយុប្រហែល 13 ឆ្នាំ
រកប្រាក់ចំណេញចន្លោះ 15ម៉ឺនរៀលទៅ 25ម៉ឺនរៀលក្នុងមួយថ្ងៃ សង់ផ្ទះអោយម្តាយបានមួយនៅស្រុក ជាមនុស្សរួសរាយ ពូកែនិយាយណាស់ លក់ម្ជូរ 1 =3000រៀល បេីយក 3=10000រៀល 😂😂
✅សំនួរសួរថា តេីកាងារបែបនេះអ្នកចង់ធ្វើទេ ? ចុះវ័យប៉ុណ្ណេះហេីយសល់អីខ្លះ ? តេីការងារបែបណាដែលគិតថាសម្យនឹងខ្លួនឯង
✅ចូរកុំវាយតម្លៃគេ បេីគ្រាន់តែអ្នកឃេីញគេតែសំបកក្រៅ🙏
#អត្តបទជីវិតពិតបែបអប់រំ»។
នេះស្តែងឱ្យឃើញថា វាសនា និងជីវភាពបច្ចុប្បន្ន ពិតជាមិនអាចកំណត់វាសនាអនាគតបានទេ មិនថាក្មេងចាស់ប្រុសស្រី ឱ្យតែមានតស៊ូ ប្រឹងប្រែងក្នុងជីវិត គង់ថ្ងៃណាមួយការព្យាយាមនឹងផ្តល់ផលល្អក្នុងជីវិតជាមិនខាន៕