មើលឱ្យហើយទៅ! នេះហើយជាលទ្ធផល នៃការសង់របង រំលោភលើដីផ្លូវសាធារណៈ

កាលពីព្រឹកថ្ងៃទី  ០៣  ខែកក្កដា ​ឆ្នាំ ​២០២០  នេះ អាជ្ញាធរសង្កាត់ចោមចៅ៣ បានដាក់កម្លាំង និងយកគ្រឿងចក្រកកាយវាយកម្ទេចរបងសង់រំលោភដីសាធារណៈមួយកន្លែង ដើម្បីពង្រីកផ្លូវចាក់បេតុងថ្មី ដែលមានទីតងស្ថិតនៅក្រោយវត្តជម្ពូវ័ន ភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

43

ការពង្រីកផ្លូវបេតុងនេះ ​ត្រូវបានអាជ្ញាធរបានឱ្យដឹងថា  គឺធ្វើដើម្បីផ្តល់ភាពងាយស្រួលដល់ពលរដ្ឋធ្វើដំណើរទៅមក ​តែដោយការពិនិត្យមើល ​ស្រាប់តែឃើញមានការសង់ដីរំលោភលើផ្លូវសាធារណៈនោះ អាជ្ញាធរសង្កាត់ចោមចៅ៣ ក៏ដាក់កម្លាំង យកគ្រឿងចក្រ វាយ កកាយរបងកម្ទេចចោលតែម្តងទៅ ។

41


44

គួរឱ្យដឹងផងដែរថា  កាលពីមុនដោយការរំលោភសង់ដីសាធារណៈផ្លូវនេះនៅសល់ទំហំត្រឹម៣ម៉ែត្រប៉ុណ្ណោះ ​ថែមទាំងមានទឹកជន់លិច ភក់ជ្រាំ នៅរដូវវស្សា ធ្វើឱ្យពលរដ្ឋជួបការលំបាក ដូច្នេះហើយបានជាមានការបង្កើតគម្រោងកិច្ចអភិវឌ្ឍន៍របស់សាលារាជធានីភ្នំពេញតែម្តងទៅ ​ដោយអាជ្ញាធរក៏បានផ្សព្វផ្សាយជូនដំណឹងដល់ ក្រុមហ៊ុនឯកជន ផ្ទះប្រជាពលរដ្ឋ រងផលប៉ះពាល់ ក្នុងការពង្រីកផ្លូវជាមុនផងដែរ។  ហើយការពង្រីកផ្លូវនេះ ​គឺដើម្បីស្ថាបនាជាផ្លូវបេតុងទំហំ៨ម៉ែត្រ៕

46

42