ថ្លើមធំមែន ហ៊ានបន្លំធ្វើត្រាឃុំក្លែងក្លាយទៅបោះលើលិខិតផ្ទេរសិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ដើម្បីយកទៅខ្ចីធនាគារដល់ទៅ ​៣ម៉ឺនដុល្លារ

ថ្មីៗនេះជនសង្ស័យឈ្មោះ ម៉ៃ វណ្ណ: ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរបុគ្គលិកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម្នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅវេលាម៉ោង១៦ និង៣០នាទី ថ្ងៃព្រហស្បតិ៍ ទី០២ ខែកក្កដា ២០២០ នៅក្នុងភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ  ពីបទឱ្យគេធ្វើត្រាឃុំក្លែងក្លាយទៅបោះលើលិខិតផ្ទេរសិទ្ធិកាន់កាប់ ប្រើប្រាស់ដីធ្លី និង ផ្ទះសម្បែង ក្លែងឯកសារសាធារណៈ ដើម្បីខ្ចីលុយពីមីក្រូហិរញ្ញវត្ថុមួយ ចំនួន៣ម៉ឺនដុល្លារ។

7

4

ការចាប់ខ្លួននេះធ្វើឡើងពីម្ចាស់បណ្តឹង ពីម្ចាស់ដីរងគ្រោះ ទី១ ឈ្មោះមៀច ផៃ ភេទប្រុស អាយុ៦៧ឆ្នាំ ជនជាតិខ្មែរ មុខរបរជំទប់ទី១ មានទីលំនៅភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ និងទី២ ឈ្មោះឡាង ថុល ភេទប្រុស អាយុ៦៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមេភូមិ មានទៅលំភូមិរទាំងត្បូង ឃុំភូមិធំ ស្រុកកៀនស្វាយ ថាជនសង្ស័ឈ្មោះ ម៉ៃ វណ្ណៈ បានបន្លំធ្វើលិខិតផ្ទេរសិទ្ធិកាន់កាប់ ប្រើប្រាស់ដីធ្លី និង ផ្ទះសម្បែង ដោយមានត្រាក្លែងក្លាយ និងត្រាឈ្មោះហត្ថលេខាក្លែងក្លាយរបស់ជំទប់ទី១ ឈ្មោះមៀច ផៃ និងរបស់មេភូមិ ឈ្មោះឡាង ថុល។

1


6

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យក៏បានឆ្លើយសារភាពថា  ខ្លួនបានឆាតទៅកន្លែងឆ្លាក់ត្រាតាមរយ: Facebook ឱ្យឆ្លាក់ត្រាឃុំភូមិធំមួយ  ត្រាឈ្មោះជំទប់ទី១ ឈ្មោះមៀច ផៃ មួយ និងត្រាឈ្មោះមេភូមិ ឈ្មោះឡាង ថុល ឲ្យខ្លួន ក្នុងតម្លៃ២០ដុល្លារ ដោយផ្ញើលុយតាមរយ: ABA រយ:ពេលមួយអាទិត្យ ទើបកន្លែងឆ្លាក់ត្រា ឲ្យម៉ូតូឌុបយកមកឲ្យខ្លួន ។ ពេលបានត្រាហើយ ខ្លួនក៏រៀបចំឯកសារក្លែងក្លាយ ដោយមានបោះត្រាមូល និងត្រាឈ្មោះក្លែងក្លាយ លើលិខិតផ្ទេរសិទ្ធិកាន់កាប់ ប្រើប្រាស់ដីធ្លី និង ផ្ទះសម្បែង ដើម្បីយកទៅដាក់នៅមីក្រូហិរញ្ញវត្ថុខេមា យកប្រាក់ចំនួន៣០០០០ដល្លារ ដើម្បីយកមកប្រកបមុខរបរ ប្រាកដមែន។វត្ថុតាងរួមមាន៖ ត្រាមូលឃុំក្លែងក្លាយចំនួន០១ , ត្រាឈ្មោះជំទប់ទី១ ឈ្មោះមៀច ផៃ ចំនួន១ និងត្រាឈ្មោះមេភូមិ ឈ្មោះឡាង ថុល ចំនួន១ ។ ដោយពេលនេះផងដែរ ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធីហើយ៕

5

2

3