នៅក្នុងជីវិតមនុស្សម្នាក់ៗ តម្រូវឱ្យមានឯកសារចាំបាច់បំផុតផ្ទាល់ខ្លួន ដែលមិនអាចខ្វះបាន ដូចជា៖ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ អត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត ជាដើម ។ ករណីខុសឈ្មោះ ឬ ខុសទិន្នន័យ ចំពោះឯកសារណាមួយ ពិតជាពិបាកណាស់ នៅពេលត្រូវការប្រើប្រាស់ជាឯកសារយោងម្ដងៗ ។
ហើយថ្មីៗនេះ ផងដែរ ដើម្បីឱ្យកាន់តែមានភាពងាយស្រួល ក្នុងការធ្វើបណ្ណស្នាក់នៅ និងសៀវភៅគ្រួសារ ខាងក្រសួងមហាផ្ទៃបានចេញសេចក្តីប្រកាសពីការផ្លាស់ប្តូរទីតាំងនៅក្នុងការធ្វើឯកសារទាំងនោះ។
ដោយ ក្រសួងមហាផ្ទៃចេញសេចក្តីប្រកាសស្តីពីការផ្ទេរសមត្ថកិច្ចធ្វើបណ្ណស្នាក់នៅពីអធិការដ្ឋាននគរបាលខណ្ឌ ស្រុក មកធ្វើត្រឹមបុស្តិ៍នគរបាលឃុំ សង្កាត់វិញ និងផ្ទេរសមត្ថកិច្ចធ្វើសៀវភៅគ្រួសារពីរាជធានី ខេត្ត មកធ្វើត្រឹមអធិការដ្ឋាននគរបាល ខណ្ឌ ស្រុកវិញ។
ដើម្បិជ្រាបច្បាស់ សូមអានសេចក្តីប្រកាសលម្អិតខាងក្រោមនេះ ៖