ទើបតែដឹង! ​ការពិតក្មេងស្រីមានទេពកោសល្យសម្តែងខ្លាំង​ទាំងភាពយន្ត និងស្ពតផ្សាយពាណិជ្ជកម្មនានា ជាកូនស្រីរបស់តារាល្បីរូបនេះសោះ!

លោក សាពូន មីដាដា ​ត្រូវគេស្គាល់ថាជាតារាចម្រៀងដែលធ្លាប់បានជ្រកកោនទ្រនំផលិតកម្មធំ ​រស្មីហង្សមាស ​និងមានភាពល្បីល្បាញខ្លាំងនៅក្នុងការនិពន្ធបទចម្រៀង  Original  ថ្មី រហូតទទួលបានការគាំទ្រជាខ្លាំងកាលពីជាង ​១០ឆ្នាំមុន។

យ៉ាងណាមិញ ​ទោះបីជាបានរៀបការ ​សាងគ្រួសារជាមួយតារាសម្តែងស្រី ​អ្នកនាង ​សឿ សុធារ៉ា  រួចក្តី ​ថែមទាំងមានចំណងដៃ ​កូនប្រុសកូនស្រីពេញដោយសុភមង្គល ​គូស្នេហ៍អ្នកសិល្បៈមួយគូនេះ ​រមែងតែងមានបំណងប្រាថ្នា និងជម្រុញកូនស្រី​​ច្បងរបស់ខ្លួនគឺ សា​ពូន ដារ៉ា​ពិ​មាន​ ក្លាយជា​តារា​សម្តែង​ដ៏​ល្បី​ប្រចាំ​ប្រទេស​កម្ពុជា ដោយលោកក៏ធ្លាប់បានកោតសរសើរថា​ កូនស្រីម្នាក់នេះគឺ​ជា​គ្រាប់​ពូជ​សិល្បៈពិតៗទៀតផង។

Sapoun2

ហាក់មិនខុសពីការំពឹងទុក ​កុមារី  ពិមាន ដែលមានអាយុជាង ​១០ឆ្នាំប៉ុណ្ណោះ ​តែនាង​មាន​ទេព​កោសល្យ​​ខាង​សិល្បៈ​ខ្លាំង ទោះមានអាយុតិចក្តី ​តែកុមារីរូបនេះ មានទីផ្សារជាខ្លាំងនៅក្នុងការសម្តែង ​ជាពិសេសគឺវីដេអូស្ពតផ្សាយពាណិជ្ជកម្ម ​ហើយថ្មីៗនេះ ថែមទាំងបានលេចលើខ្សែភាពយន្តដែលកំពុងតែទទួលបានការចាប់អារម្មណ៍ជាខ្លាំងនៅពេលទើបតែបញ្ចេញឈុតសាច់រឿងខ្លីៗប៉ុណ្ណោះ ​នោះគឺ រឿងកាឡៃ។

Photo_2020 07 06_17 13 58 (2)

សាច់រឿងថ្មីនេះផងដែរ ​កុមារី សា​ពូន ដារ៉ា​ពិ​មាន​  ​មានសមត្ថភាពសម្តែងស័ក្តិសមណាស់ ​ទាំងទឹកមុខ ​កាយវិការ ​ហើយដាក់អារម្មណ៍មនោសញ្ចេតនាកម្សត់ស្រក់ទឹកភ្នែកបានយ៉ាងល្អគួរឱ្យសរសើរ ​ពិតជាពន្លកសិល្បៈដ៏ក្មេងខ្ចីពេញដោយសមត្ថភាពមែន។

ដើម្បីជ្រាបច្បាស់ សូមទស្សនាឈុតខ្លីៗក្នុងរឿងកាឡៃ និងស្នាដៃសម្តែងស្ពតពាណិជ្ជកម្មរបស់កុមារ សា​ពូន ដារ៉ា​ពិ​មាន​ ខាងក្រោមនេះ ៖


Photo_2020 07 06_17 13 53

Photo_2020 07 06_17 13 54

Photo_2020 07 06_17 13 56 (2)

Photo_2020 07 06_17 14 00 (2)