ឈុតច្នៃថ្មីទៀតហើយ! អស្ចារ្យខ្លាំង ឈុតព្រះនាងសីតាថ្វាយព្រះភ្លេីង​ ឬព្រះអគី្គជាសាក្សី​ ផលិតថ្មីដេីម្បីរំលឹកស្បៃធំដែលជារបស់ខ្មែរ

ដូចយើងបានដឹងហើយថាខ្មែរយើងមានសិល្បៈវប្បធម៌ខ្មែរដ៏ផូរផង់ និងយូរចំណាស់ជាងគេមួយនៅក្នុងអាស៊ី ​មិនត្រឹមតែក្បាច់ក្បូរចម្លាក់ ​រចនា  ប្រាសាទដូនតា ទេ ​សូម្បីតែរបាំ និងឈុតសំលៀកបំពាក់ខ្មែរ ក៏មានច្រើនទម្រង់បង្កប់ភាពស្រស់ស្អាតថ្លៃថ្នូរជាច្រើនឈុត ​គ្រាន់តែឈុតខ្លះមិនបានត្រូវគេយកមកផលិតច្នៃតែប៉ុណ្ណោះ។

យ៉ាងណាមិញបច្ចុប្បន្ន  កូនខ្មែរជំនាន់ក្រោយសុទ្ធសឹងតែមានចំណេះដឹង និងការស្រាវជ្រាវសិល្បៈខ្មែរតាមច្បាប់ក្បួនយ៉ាងត្រឹមត្រូវ ​ហើយក៏មានឈុតបុរាណខ្មែរជាបន្តបន្ទាប់ត្រូវបានផលិត និងតំឡើងថ្មី ​មើលទៅស្រស់ស្អាតអស្ចារ្យខ្លាំងតែម្តង។

ហើយជាថ្មីម្តងទៀត ស្ទីឌីយ៉ូមួយដែលល្បីថាប៉ិនប្រសប់ខាងថតរូបប្លែកថ្មី និងមានដៃគូផលិតឈុតបុរាណជារឿយៗរហូតទទួលបានការគាំទ្រពីមហាជនកន្លងមក ​ពេលនេះក៏បានបញ្ចេញនូវឈុតច្នៃឈុតថ្មីមួយឈុតទៀតហើយ មានឈ្មោះថាឈុតព្រះនាងសីតាថ្វាយព្រះភ្លេីង​ ឬព្រះអគី្គជាសាក្សី​ ក្នុងរឿងរាមកេរ្តិ៍ខ្មែរ ​ដោយការផលិតថ្មីនេះ គឺដេីម្បីជាការរំលឹកពីឈុតស្បៃធំដែលជារបស់ខ្មែរពីបុរាណតែម្តង។

108011663_3003048543097040_154310217315453304_o

108109168_3003048656430362_4534386953973301740_o

តាមរយៈគណនីហ្វេសប៊ុក Path Kong  ដែលជាម្ចាស់ស្ទីឌីយ៉ូផ្ទាល់បានឱ្យដឹងថា៖  « ឈុតឆ្នៃថ្មី​ ♥️🇰🇭♥️

ព្រះនាងសិតាថ្វាយព្រះភ្លេីង​🔥🔥(​ ព្រះអគី្គជាសាក្សី​ ) គោលបំណងនៃការផលិតឈុតនេះលេីកឡេីងមកដេីម្បីរំលឹកហ្នឹងផ្ដោតសំខាន់ទៅលេីស្បៃធំដែរជារបស់ខ្មែរ🇰🇭ហេីយក៏រួមបញ្ចូលជាមួយ​ ឆព្វណ្ណរង្សី​ ដែលនៅក្នុងគំនូបុរាណ ដែលវិចិត្រករនិយមតុបតែងលេីព្រកេសតួអង្គសំខាន់ៗ​(បញ្ចាក់ឈុតឆ្នៃទាំងមង្កុដទាំងតួគ្រឿង​)» ។

S0578

គួរឱ្យដឹងផងដែរថា  ក្រោយការបញ្ចេញឈុតថ្មីនេះប៉ុន្មានម៉ោង ​ធ្វើឱ្យមហាជនមានការកោតសរសើរជាខ្លាំងចំពោះគំនិតតច្នៃប្រតិដ្ឋថ្មីប្រកបដោយសិល្បៈ និងរលឹកដល់ឈុតបុរាណខ្មែរដែលស្ទើរតែបាត់បង់មួយនេះ  ដោយមានការស៊ែរចែករំលែកបន្តៗគ្នាជាច្រើនទៀតផង៕


សូមអរគុណក្រុមការងារទាំងអស់ដែលមានដូចជា ៖

Model : Nop Srey nu

Make up by : Pich Pich

Clothing by : Skor krob

Mirror Studio & Photography

107916609_3003048636430364_7819855553253019218_o

108011663_3003048543097040_154310217315453304_o

108851816_3003048519763709_6895551961650608277_o

108835779_3003048789763682_1893569218748728459_o

107922447_3003048833097011_7972034693161807506_o